ករណីឆេះក្លឹបហាត់ប្រាណមួយកន្លែងនៅក្រុងសៀមរាប និងបណ្តាលឲ្យរងការខូចខាតសម្ភារៈមួយចំនួន​

ខេត្ត​សៀមរាប​៖ ថ្ងៃសុក្រ ៣ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២​ វេលា ០១:៣០​ នាទីព្រឹក មានករណីឆេះក្លឹបហាត់ប្រាណអង្គរហ្វីតណេសស្ថិតជាន់ផ្ទាល់ដីផ្នែកខាងក្រោយ ក្រុមទី២​ ភូមិមណ្ឌល២​ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប​ ខេត្ត​សៀមរាប​ ។

អ្នកគ្រប់គ្រង់ឈ្មោះ​ សូ រតនា (ហៅ​ TOM)​ ភេទ​ ប្រុសអាយុ​ ៤៥​ ឆ្នាំ​ រស់នៅភូមិត្រពាំងសេះ​ សង្កាត់គោកចក​ ក្រុងសៀមរាប​ ខេត្ត​សៀមរាប​ ។ ការខូចខាតរួមមាន៖

-​ ម៉ាស៉ីនរត់ចំនួន​ ០១​ គ្រឿង

-​ ម៉ាស៉ីនធាក់កងចំនួន​ ០១​ គ្រឿង

-​​ ម៉ាស៉ីនដូយចំនួន​ ០១​ គ្រឿង​ ។

កងកម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​បាន​ប្រេី​ប្រាស់​រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង៖

-​ រថយន្តពន្លត់​អគ្គីភ័យ​ស្នងការដ្ឋាន​ខេត្តចំនួន​ ០២ គ្រឿងប្រើប្រាស់អស់ទឹក ០១ រថយន្ត​ ។

-​ រថយន្តពន្លត់​អគ្គីភ័យ​អធិការដ្ឋាន​ក្រុងចំនួន​ ០១ គ្រឿង

ប្រើប្រាស់អស់ទឹក ០១ រថយន្ត​ ។ មូលហេតុបណ្តាល​មក​ពី​ទុស្សេខ្សែភ្លើង​ ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online