ករណីឆេះរថយន្តលើផ្លូវល្បឿនលឿនម៉ាកអូឌី ពណ៌ស

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយដឹងថា នៅថ្ងៃទី១៩ឧសភា ២០២៣ វេលាម៉ោង០៣.៥៧ នាទីទាបភ្លឺ នៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ៥១ ត្រង់ចំណុចភូមិក្រាំងពន្លៃ ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច មានរថយន្ត០១គ្រឿង ម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-8878 បើកបរដោយឈ្មោះ ដឹប សារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាលបានឆេះ។

មុនកើតហេតុរថយន្ដ បើកបរពីទិសខាងកើតទៅទិសខាងលិច ដល់ចំណុចខាងលើរថយន្តក៏ឆាបឆេះ មិនដឹងមូលហេតុ បណ្តាលឲ្យខូចខាតទាំងស្រុង។
ចំពោះវត្ថុតាងរថយន្តដែលឆេះ ក្រុមហ៊ុនល្បឿនលឿន ស្ទូចយកមករក្សាទុកនៅស្នាក់ការ K26 (កំពង់ស្ពឺកើត)ដើម្បីចាត់ការតាមនីតិវិធី៕