ករណីឆ្លងប្រពន្ធ័ភ្លេីង បណ្តាយអោយ​ឆេះរថយន្ត០១គ្រឿងម៉ាកCamary នៅស្វាយរៀង

ខេត្តស្វាយរៀង៖ថ្ងៃទី​០៤រោចខែស្រាពណ៌ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៨ខែ​សីហាឆ្នាំ២០២០​
នៅវេលម៉ោង០១ៈ១០នាទីរំលងអាទ្រាត​នៅចំណុចភូមិជ្រៃធំ​ សង្កាត់ព្រៃអង្គុញក្រុងបាវិត​ មានករណីឆេះរថយន្ត​០១គ្រឿងម៉ាកCamaryឆ្លាម​ពណ៏ស្ករ​ពាក់ស្លាកលេខភ្នំពេញ2X2578​ កម្មសិទ្ធិឈ្មោះសេក​ សុខុន​ ភេទប្រុស​អាយុ​៥២ឆ្នាំ​
មូលហេតុ​ ៖​ ឆ្លងប្រពន្ធ័ភ្លេីង

កម្លាំងនគរបាកក្រុងបាវិត​សហការជាមួយកម្លាំងកងអាវុធហត្ថ​ បានអន្តរាគមន៏ជួយពន្លត់អគ្គិភ័យដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង​(អាវុធអត្ថ០១គ្រឿង)ប្រេីទឹកអស់០២ឡាន​ទេីបរលត៉ទៅវិញទាំងស្រុង​។