ករណីបង្ក្រាបក្មេងទំនើងមួយក្រុមនៅចំណុចបណ្តោយផ្លូវទន្លេសប្បនិមិត្ត
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោ១៦ៈ៤០នាទី បន្ទាប់ពីទទួលបានផែនការប្រជុំការប្រចាំខែមេសា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រោមការចង្អុលបង្ហាញ របស់ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ គឺគ្រប់បណ្ដាអធិការក្រុង-ស្រុកទាំង ៧ រួមនិងកម្លាំងជំនាញ ពិសេសផែនការងារព្រហ្មទណ្ឌ និងកម្លាំងវេនប្រចាំបញ្ជា២៤ម៉ោង/សប្ដាហ៍ ត្រូវរៀបចំផែនការ ចុះទៅតាមគោលដៅនានា ពិសេសភូមិសាស្ត្រងាយរងគ្រោះ ដើម្បីបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសបង្រ្កាប.ក្មេងទំ.នើង ។ល។
ក្នុងកំឡុងផែនការនេះដែរ គឺនៅចំណុចបណ្តោយផ្លូវទន្លេសប្បនិមិត្ត(ទីរួមខេត្តត្បូងឃ្មុំ) ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីក្មេងទំនើង១ក្រុម បានជិះម៉ូតូ ចំនួន ០២គ្រឿង មានគ្នា ០៤នាក់ បានធ្វើសកម្មភាព បង្ហោះម៉ូតូ និងយកខ្សែក្រវ៉ាត់គ្រវីតាមទីសាធារណៈ ខណៈកម្លាំងប្រចាំបញ្ជាគោលដៅទន្លេសប្បនិមិត្ត កំពុងល្បាត ឃើញបានដេញតាមរហូតដល់ចំណុចអូរតាឃ្លោក ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក៏ឃាត់បាន និងបាននាំយកក្មេង.ទំ.នើងទាំងនោះ មកធ្វើការអប់រំ ដែលមានឈ្មោះដូចខាងក្រោមៈ ១-សេន ប៉ាត់ទី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិអង្គជា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ២-ឈ្មោះ ស្លេះ សប់ប្រី ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិអង្គរជា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៣-ឈ្មោះ មឿន រ័ត្ន ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៤-ឈ្មោះ វុធ ចឹង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គរជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញបាននាំមកធ្វើកិច្ចសន្យាអប់រំ ហើយបានប្រគល់ឲ្យអាណាព្យាបាល (បងប្រុស) មកទទួលយកទៅមូលដ្ឋានធ្វើការអប់រំបន្ត ៕