ករណីបង្រ្កាបល្បែងសុីសងខុសច្បាប់(ជល់មាន់និងអាប៉ោង)ស្រុកមុខកំពូល

ខេត្តកណ្តាល:កើតហេតុនៅថ្ងៃទី០៤.០៧.២០២០ វេលាម៉ោង១១:១០នាទី ចំណុចផ្លូវលំក្រោយភូមិ ក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនសង្ស័យបានរត់គេចខ្លួនបាត់និងវត្ថុតាងចាប់យក៖
.ម៉ូតូចំនួន១១ គ្រឿង:
១.ម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AQ.1263 ចំនួន០១គ្រឿង
២.ម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1T.8482ចំនួន០១គ្រឿង
៣.ម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០១៩ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1AD.1901 ចំនួន ០១គ្រឿង
៤.ម៉ូតូម៉ាកហុងដាC125ស៊េរីឆ្នាំ ២០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HS.3153ចំនួន០១គ្រឿង
៥.ម៉ូតូម៉ាកស៊ុយសូគីនិចស៊េរីឆ្នាំ២០២០ពណ៌ស(គ្មានស្លាកលេខ)ចំនួន០១គ្រឿង
៦.ម៉ូតូម៉ាកស៊ុយសូគី លេត ស៊េរីឆ្នាំ២០២០ពណ៌សលាយខៀវ ពាក់ស្លាកលេខព្រៃវែង1R.0927ចំនួន០១គ្រឿង
៧.ម៉ូតូម៉ាកស្គុបពី ស៊េរីឆ្នាំ២០១៣ពណ៌សពាក់ស្លាកលេខភ្នំពេញ1CC.1080ចំនួន០១គ្រឿង
៨.ម៉ូតូម៉ាកហុងដាC100កូរ៉េ ពណ៌ក្រហមពាក់ស្លាកលេខ ភព1.១៦៥៨ចំនួន០១គ្រឿង
៩.ម៉ូតូម៉ាកហុងដាC100កូរ៉េពណ៌ក្រហមគ្មានស្លាកលេខចំនួន ០១គ្រឿង
១០.ម៉ូតូម៉ាកហុងដាC90(គុបជ្រុង)ពណ៌ទឹកប៊ិចពាក់ស្លាកលេខភព1.7109ចំនួន០១គ្រឿង
១១.ម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ក្រហមគ្មានស្លាកលេខចំនួន០១គ្រឿង
១២.មាន់ជល់ចំនួន០១ ក្បាល
១៣.កន្ត្រកដាក់មាន់ចំនួន០៣
១៤.ជញ្ជីងថ្លឹងមាន់ចំនួន០១
១៥.ស្កុតសម្រាប់រុំខ្នាយមាន់មួយចំនួន
១៦.តុដែកចំនួន ០១
១៧.កន្ត្រកជ័រ ដាក់ខ្សាច់សម្រាប់ទ្រចានអាប៉ោងចំនួន០១
១៨.កៅអីជ័រចំនួន ០២។


នៅថ្ងៃកើតហេតុវេលាម៉ោង១១:០០ នាទី ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា៖ មានក្រុមអ្នកជល់មាន់នៅចំណុចកើតហេតុខាងលើ លោក អធិការនគរបាលស្រុក បានដឹកនាំ កម្លាំងអន្តរាគមន៍ស្រុកចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការបង្ក្រាប ពេលនោះក្រុមអ្នកជល់មាន់បានរត់គេចខ្លួនអស់ បន្សល់ទុកវត្ថុតាងដូចបានរៀបរាប់ខាងលើ សមត្ថកិច្ចបានធ្វើការចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការបន្តតាមនីតិវិធី។