ឃាត់ខ្លួនជនសង្ស័យ១ម្នាក់ ករណីប៉ុនប៉ងអំពើលួច

ខេត្តកណ្ដាល: កើតហេតុថ្ងៃទី០៣.០៧ ២០២០ វេលាម៉ោង០២.៤០នាទីយប់ ចំណុចក្នុងរោងចក្រគ័នមីង ភូមិឫស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ទេព កុម្ភៈ ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការរោងចក្រគ័នមីង(តំណាងរោងចក្រ)មានទីលំនៅ ភូមិវត្តថ្មី ឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនសង្ស័យ
ឈ្មោះយាន ណាក់ ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួច ទូរស័ព្ទ ០១ លើក កាលពីឆ្នាំ ២០១៩ នៅរោងចក្រទឹកកក នៅ
ភូមិឬស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាលហើយជនសង្ស័យមានសង្សារម្នាក់ឈ្មោះចន្នី ជាកម្មករធ្វើការនៅរោងចក្រទឹកកក។លុះមកដល់ថ្ងៃទី០២.០៧.២០២០ ជនសង្ស័យបានមកដេកស្នាក់នៅជាមួយសង្សារឈ្មោះចន្នី នៅរោងចក្រទឹកកក ខាងលើ ក្នុងការស្នាក់នៅនោះ ឈ្មោះចន្នី ធ្វើការនៅពេលយប់ លុះដល់ម៉ោង២៤.០០ នាទី ជនសង្ស័យបានដើរចេញពីកន្លែងស្នាក់នៅ ហើយបានចេញមកឈរនៅមុខរោងចក្រទឹកកក រហូតដល់ម៉ោង ០២.៤០នាទីយប់ ឈានចូលថ្ងៃទី ០៣.០៧.២០២០ជនសង្ស័យបានដើរមករោងចក្រគ័នមីង(កន្លែងកើតហេតុ)ដោយមានបំណងចូលលួច
យកទូរស័ព្ទពេលមកដល់ជនសង្ស័យបានធ្វើសកម្មភាពឡើងលើលូ រួចក៏លោតចូលទៅក្នុងបរិវេណរោងចក្រ នៅពេលនោះ ឆ្កែបានព្រុសយ៉ាងខ្លាំង ឮដូច្នេះឈ្មោះសេង ស៊ីណូ និងឈ្មោះសុខ ភា ដែលជាសន្តិសុខ
រោងចក្របានចេញឃ្លាំមើលហើយឃើញជនសង្ស័យរត់ចូលពួននៅក្រោមឡាន lexus ពណ៌ខ្មៅដែលទុកនៅក្នុងរោងចក្រ ហើយស្រែកហៅគ្នាព័ទ្ធចាប់ជនសង្ស័យ ទុករហូតដល់ម៉ោង០៤:៤០ទៀបភ្លឺ ជនរងគ្រោះបានទូរស័ព្ទមកប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ។ ក្រោយពីប៉ុស្តិ៍នគរបាលរដ្ឋបាល ទទួលព័ត៌មានរួចមក ប៉ុស្តិ៍ក៏បានទៅដល់កន្លែងកើតហេតុ ហើយបាននាំជនសង្ស័យមកធ្វើការសាកសួរនៅ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចូលក្នុងបរិវេណរោងចក្រគ័នមីងប៉ុនប៉ងលួច យកទូរស័ព្ទពិតប្រាកដមែន ។
ករណីនេះកម្លាំងជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី។