ប្រតិបត្តិការបង្រ្កាបករណីមុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)

ស្រុកអង្គស្នួល: កើតហេតុថ្ងៃទី០៦ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១១និង៣៤នាទី។ ចំណុចក្នុងដីឡូត៍ផ្ទះជនសង្ស័យស្ថិតនៅ ភូមិ ក្រាំងលាវឃុំ ព្រៃពពួចស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យចំនួន០២នាក់ ឃាត់ខ្លួនបាន០២នាក់ស្រី០១នាក់។
១-ឈ្មោះ​ សាំង សូនីតាភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិត​ រស់នៅភូមិក្រាំងលាវ ឃុំព្រៃពួចស្រុកអង្គស្នួល​ ខេត្តកណ្តាល។ កន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយះពេល០២ខែ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មុខសញ្ញាខាងលើនេះមានផ្ទៃពោះចំនួន៧ខែ)។
២- ឈ្មោះ សាំង សូណាហៅផ្លូចភេទ ប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុរបរ: ជាងតទឹកភ្លើងមានទីលំនៅ ភូមិក្រាំងលាវឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន:
-ម្សៅក្រាមពណ៍សថ្លាសង្សយ័ថាសារធាតុញៀនចំនួន១៣កញ្ចប់តូច១២ធំ០១កញ្ចប់។
-ឩបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
-លុយខ្មែរចំនួន ៤០០០០៛(បួនមុឺនរៀល)។
-ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក oppo ០១គ្រឿង និងម៉ាកហូវៃ ០១។
-កាបូបស្ពាយ០១ដាក់ថ្នាំញៀន។
នៅថ្ងៃ-ខែ-ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃពួចបានទទួលព័ត៌មានពីកម្លាំងមហាជនល្អថាមានមុខសញ្ញាលក់ថ្នាំញៀននៅនឹងផ្ទះ ស្ថិតនៅភូមិក្រាំងលាវឃុំ ព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ភ្លាមនោះកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុក ចុះដល់កន្លែងកើតហេតុ ឃើញជនសង្សយ័កំពង់នៅមុខផ្ទះ កម្លាំងសមត្ថកិច្ចយើងក៏បានចូលទៅឃាត់សួរនាំនិងត្រួតពិនិត្យ ឃើញ មានថ្នាំញៀនដាក់នៅក្នុងកាបូបស្ពាយចំនួន១២កញ្ចប់ក្នុងនោះធំ០១ញ្ចប់។


ជនសង្សយ័ឈ្មោះ សាំង សូនិតាបានឆ្លើយសារភាពថា ថ្នាំញៀននៅចំពោះមុខនេះពិតជារបស់ខ្លួនដែលទិញមកពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំស្វាយប៉ាក ទិញក្នុងតម្លៃ២០០០០០៛(ម្ភៃមុឺនរៀល)ដើម្បីយកមកលក់បន្ត។ចំណែកជនសង្សយ័ឈ្មោះ សាំង សូណាហៅផ្លូច បានឆ្លើយសារភាពថា ខ្លួនធ្លាប់ត្រូវបានប្អូនស្រីរបស់ខ្លួនឈ្មោះ សាំង សូនិតា ប្រើឲ្យយកថ្នាំញៀនលក់ឲ្យគេដែរ ពេល គេតេមករកទិញម្តងៗ។


ដោយមានបទបញ្ជាពីលោកឩត្តមសេនីយ៍ ស្នងការនគរបាលខេត្តកណ្តាល មានការដឹកនាំពីលោកស្នងការរងទទួលបទល្មើសប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលឯកភាពពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពីលោកសមាជិកក្រុមប្រឹក្សាឃុំព្រៃពួចលោក នាយប៉ុស្តិ៍រដ្ឋបាល និងនៅចំពោះមុខជនសង្សយ័ ព្រមទាំងក្រុមគ្រួសារយើងបានធ្វើការឆែកឆេរផ្ទ្ទះជនសង្សយ័ឈ្មោះ សាំង សូនិតា រក ឃើញ ថ្នាំថ្នាំញៀនចំនួន០១កញ្ចប់តូចទៀតនិងឩបករណប្រើប្រាស់ញៀនមួយចំនួន ។
ចំពោះជនសង្ស័យ​រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក​ ដេីម្បី កសាងសំណុំរឿងបញ្ជូនទៅតុលារ​ការ។