ករណីប្រទះឃើញសាកសពអណ្តែតទឹក

កើតហេតុ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩.៣០នាទីនៅចំណុច មាត់ច្រាំងទឹកទន្លមេគង្គក្រោមចុងដីឡូតិ៍ ឈ្មោះយន់ ឡេង ភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯមខេត្ត កណ្តាល។
***ជនរងគ្រោះ
-មិនស្គាល់អត្តសញ្ញាណ ។
***ភិនភាគ.សព៖
សាកសពភេទ ប្រុស អាយុប្រហែលចន្លោះពី ៤០ ឆ្នាំទៅ ៥០ ឆ្នាំ
-មានកម្ពស់ ១.៦០ ម៉ែត្រ
-សពលៀនរន្ធគូថ(សង្ស័យឫសដូងបាត)
-មានធ្មេញល្អិតៗ លើក្រោម
-ពាក់អាវយឺតដៃខ្លីកបើក ពណ៌ត្រាវ ចុងរឹមដៃអាវមានឆ្នូតពណ៌ ខៀវ ស
-ស្លៀកខោខ្លីត្រឹមក្បាលជង្គង់ពណ៌ប៉ារ៉ា ខ្មៅ ស ចង្កេះខោកៅស៊ូមានខ្សែចង ហោប៉ៅមានពណ៌ឆ្នូត ក្រហម លឿង បៃតង
-ស្លៀកខោទឹកនោមសម្រាប់មនុស្សចាស់ពណ៌ ខៀវ ស ទឹក សមុទ្រ
-ខោម៉ាក CARVEN លេខ ២៨(អក្សរតូចParis)
-អាវម៉ាកG2000 X.L
-សក់និងពុកមាត់ពុកចង្កាស្កូវ។


***សភាពរឿងហេតុ
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មគរ មានករណីប្រទះឃើញសាកសពអណ្ដែតទឹកនៅចំណុចកើតហេតុខាងលើ ហើយសមត្ថកិច្ច ប៉ុស្តិ៍ បានរាយការណ៍ជូនជំនាញ
ស្រុក និង ខេត្ត ដើម្បីចុះមកពិនិត្យសាកសព ។
***ការពិនិត្យសាកសព៖
នៅលើដងខ្លួនអវៈយវៈជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
-ក្នុងពោះសាកសពមានសភាពតឹង។
***ការសន្និដ្ឋាន
ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹក។ ក្រោយពិនិត្យបានបានកប់សាកសពក្បែរច្រាំងទន្លេរក្សាទុករង់ចាំស្រាវជ្រាវ ប្រកាសព័ត៌មានដើម្បីស្វែងរកសាច់ញាតិ ។