ករណីភ្លើងឆេះកុដលោកនៅវត្តដូនច្រែងបណ្តាលមកពីឆ្លងចរន្តអគ្គីសនី

ខេត្ត​បន្ទាយមានជ័យ​៖ ថ្ងៃច័ន្ទ ៦ រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង​ ០៤:​៣០​ នាទី​ទាប់ភ្លឺ​ មានភ្លើងឆេះកុដលោកនៅវត្ត អជ្ជបាលនិគ្រោធសុធារាម​ ( វត្តដូនច្រែង) នៅភូមិដូនច្រែង ឃុំ ព្រះនេត្រព្រះ អស់ចំនួន ០១​ ខ្នង មានបណ្តោយ ០៩​ ម៉ែត្រ ទទឹង ០៨​ ម៉ែត្រ កំពស់ ០២​ ជាន់​ ប្រក់ក្បឿងស៊ីប្រូស៊ីម៉ងត៍ ឈើលើ ជញ្ជាំងក្តាក្រោមស៊ីម៉ងត៍​ជញ្ជាំងស៊ីម៉ងត៍ ឆេះផ្នែកខាងលើអស់ទាំងស្រុង ។
+​ មូលហេតុ:​ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ហើយព្រះសង្ឃចូលសូត្រធម៌ក្នុងព្រះវិហារអស់​ ។
-​ ក្នុងនោះបានឡានទឹករបស់អធិការដ្នាន នគរបាលស្រុកមង្គលបូរី និងឡានទឹកអធិដ្ឋាននគបាលស្រុក ព្រះនេត្រព្រះ បានជួយពន្លត់អស់ទឹកចំនួន​ ០១​ ឡាន​ ។