ករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋបណ្តាញមកពីឆ្លងចរន្តអគ្គិសនី
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសុក្រ ១០ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១១:០០ នាទីយប់ មានករណីភ្លើងឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅ ភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ផ្ទះថ្មក្រោមឈើលើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ដែលមានទំហំ ០៧ ម៉ែត្រ គុណ ១០ ម៉ែត្រ ។
ម្ចាស់ផ្ទះឈ្មោះ ស្មុក មុំ ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅជាមួយចៅតូចៗ ចំនួន ០៣ នាក់ ។
ដឹកនាំកម្លាំងដោយផ្ទាល់ដោយ លោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ
កម្លាំងនគរបាលស្រុក សហការជាមួយកំម្លាំងប៉ុស្តិ៍ ចំនួន ១៦ នាក់ បានប្រើប្រាស់ឡានទឹកចំនួន ០១ គ្រឿង
ពន្លត់ភ្លើងបានទាំងស្រុងនៅម៉ោង ១២:៣០ នាទីយប់
ការខូចខាតសំភារៈមាន៖
- ផ្ទះខូចខាត ៨០%
- ប្រាក់បាតអស់ចំនួន ១៥ ម៉ឺនបាត
- លោហធាតុពណ៌លឿង ចំនួន ០១ វង់ ទម្ងន់ ០៥ ជី
- ម៉ាស៊ីនត្រជាក់ចំនួន ០១ គ្រឿង
- ទូរទឹកកកចំនួន ០១ គ្រឿង
- ចង្ក្រានហ្គាស ០៣ គ្រឿង
- គ្រែដេកចំនួន ០១ គ្រឿង និងសំភារៈប្រើប្រាស់មួយចំនួន ។
ការសន្និដ្ឋានករណីភ្លើងឆេះផ្ទះនេះ បណ្តាញមកពីឆ្លង ចរន្តអគ្គិសនី ។









