ករណីមនុស្សលង់ទឹកបណ្ដាលឱ្យស្លាប់នៅចំណុចស្រះទឹកមុខសាលាស្រុកជលគិរី
ករណីមនុស្សលង់ទឹកបណ្ដាលឱ្យស្លាប់នៅចំណុចស្រះទឹកមុខសាលាស្រុកជលគិរីក្នុងភូមិ ព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ បាន ស្រេង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ (កសិករ) រស់នៅភូមិ/ឃុំ កើតហេតុខាងលើជាបុរសពោះម៉ាយ ប្រពន្ធលែងលះគ្នា ០៣ឆ្នាំហើយ មានកូន ០៣នាក់ ប្រុស ០១នាក់។
យោងតាមការបំភ្លឺរបស់ឈ្មោះបាន ស្រួ ត្រូវជាបងស្រីសាកសពបង្កើតបានឱ្យដឹងថា ប្អូនប្រុសខ្លួនជាមនុស្សញៀនស្រា យូរមកហើយ ស្រវឹងរាល់ថ្ងៃ គ្មានផ្ទះរស់នៅទេ ដើរដេកតាមគ្រែក្នុងផ្សារ លុះមកដល់ថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទីព្រឹក ទើបឃើញលង់ទឹកស្លាប់នៅក្នុងស្រះមុខសាលាស្រុកជលគិរី។
ក្រោយពីជំនាញ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី លើសាកសពពុំឃើញមានស្លាកស្លាមអ្វីគួរឱ្យកត់សំគាល់ទេ សាកសពនេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងបានប្រគល់សាកសពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
