ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ (ម៉ាទឹកកក)

ខេត្តកណ្តាល: កើតហេតុថ្ងៃទី ២០.០៧.២០២០ វេលាម៉ោង ២៤:៤៥នាទី។ ចំណុច ភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ ពឿន រក្សា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល​​ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
១-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់តូច
២-ម៉ូតូC125សេរី២០០៧ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J 5548 ចំនួន០១គ្រឿង។

នៅថ្ងៃខែឆ្នាំកេីតហេតុខាងលើ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសំបួរមាស បានចេញពួនស្ទាក់នៅចំណុចកេីតហេតុខាងលើ ក៏បានឃើញជនសង្ស័យកំពុងជិះម៉ូតូពេលនោះសមត្ថកិច្ចយើងក៏ឃាត់ ធ្វេីការឆែកឆេរលេីខ្លួនជនសង្ស័យរកឃេីញថ្នាំញៀនចំនួន០២កញ្ចប់តូច បន្ទាប់មកក៏បញ្ចូនជនសង្ស័យរួមជាមួយវត្ថុតាងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាសដេីម្បីធ្វេីការសាកសួរ។

  • ក្រោយពីធ្វើការសាកសួរឈ្មោះ ពឿន រក្សា ភេទប្រុស អាយុ២៣ឆ្នាំ បានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចយើងថា ចំពោះថ្នាំញៀនគឺខ្លួនទិញពីមនុស្សប្រុសមិនស្គាល់ឈ្មោះម្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយទិញក្នុងតំលៃ១៥០០០រៀល បានថ្នាំញៀនចំនួន ០២កញ្ចប់តូចដេីម្បីយកមកប្រេីប្រាស់ ។
  • ចំពោះជនសង្ស័យរួមជាមួយវត្ថុតាងបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូលដេីម្បីបន្តនីតិវិធីតាមច្បាប់។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online