ករណីរន្ទះបាញ់សម្លាប់បុរសពីរនាក់នៅកន្លែងគ្នាក្នុងស្រុកព្រែកប្រសព្វ

ខេត្តក្រចេះ: បាតុភូតធម្មជាតិគ្រោះរន្ទះបាញ់សម្លាប់មនុស្សនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៦ ខែកក្កដា ទៅលើបុរសរងគ្រោះ២នាក់បណ្តាលអោយស្លាប់ ខណៈជនរងគ្រោះម្នាក់កំពុងលេងបាល់ និងម្នាក់ទៀតកំពុងជ្រកភ្លៀងនៅក្នុងខ្ទមចម្ការជាមួយប្រពន្ឋ។
ជនរងគ្រោះទាំងពីរនាក់រស់នៅឃុំផ្សេងគ្នាក្នុងស្រុកព្រែកប្រសព្វ និងបានជួបគ្រោះរន្ទះបាញ់ក្នុងពេលស្របាលគ្នា។
ជនរងគ្រោះទី១.ឈ្មោះឡាន លី អាយុ១៨ឆ្នាំ មានទីលំនៅភូមិបឹងច្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់ នៅកំពុងលេងបាល់ទាត់ជាមួយមិត្តភក្កិ ខណៈមេឃកំពុងភ្លៀងនិងមានផ្គររន្ទះ។ រីឯជនរងគ្រោះម្នាក់ទៀត ឈ្មោះ ញុិ វុទ្ធី អាយុ២៣ឆ្នាំ រស់នៅភូមិកំពង់ដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់នៅពេលជនរងគ្រោះកំពុងស្នាក់នៅជ្រកភ្លៀងក្នុងខ្ទមចម្ការជាមួយប្រពន្ឋ។