ករណីរំលោភសម្លាប់ស្ដ្រីម្នាក់ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនដៃដល់ហើយ

នៅ​ថ្ងៃទី​១៩​ ខែសី​ហា​ ឆ្នាំ​២០២០​ មាន​ករណី​ ឃាតកម្ម​(រំលោភសម្លាប់)​ ត្រង់​ចំណុចភូមិ​ស្វាយតានី​ ឃុំបឹងព្រះ​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​ ។

បេីយោង​តាម​ពាក្យបណ្តឹង​ឈ្មោះ​ អុឹង​ ប៉ាង​ ភេទស្រី​ អាយុ៦៥ឆ្នាំ​ ត្រូវ​ជា​ម្ដាយរបស់​ជនរងគ្រោះ​ បាន​អោយ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៧:៣០នាទី​ ឈ្មោះ​ អុឹម​ រ័ត្ន​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ ជនជាតិខ្មែរ​ បាន​មក​ឌុបជនរងគ្រោះ​ឈ្មោះ​ ឌឹម​ ផង់​ ភេទស្រី​ អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ​ ជាមួយ​ម៉ូតូ​០១​គ្រឿង​ ចេញ​ទៅទិសខាងកេីតទៅបាត់​ ។ ស្រាប់​តែនៅ​ថ្ងៃទី២១​ ខែ​សីហា​ ឆ្នាំ​២០២០​ ក៏ប្រទះ​ឃេីញ​សាកសព​ជនរងគ្រោះ​តែ​ម្តង​ ។

បន្ទាប់ពីធ្វេីការស្រាវជ្រាវ​ និង​កំណត់​មុខ​សញ្ញា​​ នៅ​ថ្ងៃ​ទី​២២ខែ​សីហា​ឆ្នាំ​២០២០​ វេលា​ម៉ោង​៧:៥០នាទី​ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​ដឹកនាំដោយ លោកវរសេនីយឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ បង្រ្កាប​ករណីខាងលេី​ ឃាត់ខ្លួន​បានជនសង្ស័យឈ្មោះ​​ឈ្មោះ​ អុឹម​ រត័្ន​ ហៅ​ឆ្អឹង​ ភេទ​ប្រុស​ អាយុ២០ឆ្នាំ​ ​ស្នាក់នៅ​ភូមិ​ប្រស្រែ​ ឃុំបឹងព្រះ​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​ ត្រង់ចំណុច​ ​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ដេីម្បីយកមកធ្វេីការ​សាកសួរ​។

សំភារៈ​ដកហូត​រួមមាន​៖​ ទូរសព្ទ​០១គ្រឿង​ ម៉ាក​ LG V20 ពណ៌ខ្មៅ​ និង​កាបូប​ប្រាក់​​ ចំនួន​០១​។

បន្ទាប់​ពីធ្វេីការសាកសួរជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិត​ជា​បានលួងលោម​ និង​បង្ខំនារីរង​គ្រោះ​ឈ្មោះ​ ឌឹម​ ផង់​ ភេទស្រី​ អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ​​ ស្នាក់នៅ​ ភូមិ​តាពេជ្រត្បូង​ ឃុំរក្សជ័​យ​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង ប៉ុន្តែ​នារី​​​​ជនរងគ្រោះមិនព្រម​ ទេីបខ្លួន​សម្រេច​ចិត្ត​វាយ​ និងចាប់ជ្រមុជទឹកសម្លាប់បំបិទមាត់​ ប្រាកដ​មែន​ ។

បច្ចុប្បន្ន​នាយក​ដ្ឋាននគរបាលព្រហ្មទណ្ឌ​ ​បាន​ប្រគល់​ជនសង្ស័យ​ និង​សំភារៈដកហូត​ ជូន​កម្លាំងស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែង​ ដេីម្បីសាកសួរ​បន្ត និង​ចាត់​ការ​តាម​នីតិវិធី​៕

ចម្លើយសារភាពរបស់ជនដៃដល់ ដែលបានធ្វើសកម្មភាពរំលោភសម្លាប់ស្ដ្រីមានសតិមិនល្អម្នាក់ នៅស្រុកបាភ្នំ ខេត្តព្រៃវែង…

Geplaatst door នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ op Zaterdag 22 augustus 2020