ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ឆក់យកទូរស័ព្ទ)

ករណីលួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ឆក់យកទូរស័ព្ទ) នៅចំណុចផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៥:២០នាទី។

ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល។

នៅថៃ្ងទី១៥ ខែមីនា ឆាំ្ន២០២២ កម្លាំងតាមផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍ បានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះវេលាម៉ោងប្រហែល១៥:២០នាទី ក៏មានការរាយការណ៍ពីប្រជាពលរដ្ឋថាមានករណីឆក់ទូរស័ព្ទ ភ្លាមនោះលោកអធិការបានបញ្ជា កម្លាំងកំពុងល្បាត ឃាត់បានជនសង្ស័យម្នាក់យកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកន្ទោក។ ឃាត់សង្ស័យចំនួន ០១នាក់៖

ឈ្មោះ ងន សុបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ភូមិសរមាំង ឃុំ ក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួនគ្មានសារធាតុញៀន)

វត្ថុតាងចាប់យក: ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី ២០២០ ពណ៌ខ្មៅ កាំបន្ទះពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1ID-7063, និងទូរស័ព្ទម៉ាក realme ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online