ករណីលួចមានស្ថានទម្ងន់ទោស(ឆក់)
កើតហេតុថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៩
នៅចំណុច ផ្លូវបេតុងស្ថិតក្នុងភូមិ ព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ជនរងគ្រោះ០៥នាក់ (មិនស្គាល់អត្តសញ្ញាណ)។ជនសង្ស័យ០៣នាក់៖
១.ឈ្មោះ ពេជ្រ សាវ៉េត ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុង តាខ្មៅ ខេត្តកណ្តាលមុខរបរ បុគ្គលិកក្រុមហ៊ុនAD (ឃាត់ខ្លួន)។
២.ឈ្មោះ វង្ស ចាន់សុវណ្ណបូរី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ ព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
៣.ឈ្មោះ ណាងភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិលេខ១សង្កាត់ ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(គេចខ្លួន)។
សម្ភារបាត់បង់៖
-ទូរសព្ទដៃ៥គ្រឿងម៉ាកOPPO និងម៉ាកVIVO ។
វត្ថុតាងចាប់យក៖
១-ម៉ូតូ១គ្រឿងម៉ាកHonda C125
ស៊េរី ២០២០ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1HY-5858 ។
២-ប័ណ្ណសម្គាល់យានយន្ត១សន្លឹក។
៣-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ឈ្មោះហ៊ុល សំណាង១សន្លឹក។
៤-កាបូបដៃពណ៌ខ្មៅ ២។
៥-កាតវីង២សន្លឹក។
៦-POWER BANKពណ៌ខ្មៅ១ ។
៧-ទូរស័ព្ទដៃ០១គ្រឿម៉ាកIPHone6plusពណ៌ទឹកមាស។




នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០វេលា
ម៉ោង០១.១០នាទីកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ជិះល្បាតដល់ចំណុចផ្លូវបេតុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ឃេីញជនសង្ស័យជិះម៉ូតូបង្ហោះភ្លាមនោះកម្លាំងបានសហ
ការជាមួយកម្លាំងអង្គរក្សដែលប្រចាំនៅគោលដៅបានដេញតាមឃាត់ខ្លួនជនសង្ស័យបាន០២នាក់យកមក
សាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះពេជ្រ សាវ៉េត បានឆ្លេីយសារភាពថាខ្លួននិងបក្ខពួកពិតជាធ្លាប់បានធ្វេីសកម្មភាពឆក់ទូរ
ស័ព្ទរបស់ជនរងគ្រោះ០៥នាក់មិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទចំនួន០៥គ្រឿងដូចខាងលេីប្រាកដមែន។
ករណីនេះកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅកំពុងបន្តកសាងសំណុំរឿងចាត់ការ តាមនីតិវិធី។