ករណីលេងល្បែងស៊ីសងខុសច្បាប់នៅក្រុងតាខ្មៅ(អាប៉ោង)

កើតហេតុ៖ថ្ងៃទី០២ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង១៧.០០នាទីចំណុច ដីវាលភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត​កណ្ដាល​។ ជនសង្ស័យបានគេចខ្លួនដោយមិនស្គាល់អត្តសញ្ញាណ។ វត្ថុតាងចាប់យក៖
១-ចានកាធុនជ័រ០១
២-ម៉ូតូ១គ្រឿងhoda c125 ពណ៌ខ្មៅ ស៊េរី២០១៥ ស្លាកលេខ កណ្តាល1R-5128
៣-ម៉ូតូ១គ្រឿងម៉ាកtoday ពណ៌ខ្មៅ គ្មានស្លាកលេខ
៤-ម៉ូតូ១គ្រឿងម៉ាកcub ពណ៌ខៀវ គ្មានស្លាកលេខ
៥-ម៉ូតូ១គ្រឿងhoda c125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1CJ-5570។


​នៅថ្ងៃទី​ខែ​ឆ្នាំ​កេីតហេតុ​ខាង​លេី​ ក្រោយទទួលព័ត៌មាន ពីប្រជាពលរដ្ឋថាកន្លែងខាងលើ មានគេលេងបាញ់អាប៉ោង កម្លាំងប៉ុស្តិ៍ព្រែកហូរបានចុះដល់ទីតាំងលេងអាប៉ោងនោះ ពេលទៅដល់ក្រុមអ្នកលេងទាំងនោះបាននាំគ្នារត់គេចខ្លួនបាត់អស់ នៅសល់តែវត្ថុតាង រួចក៏បានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីស្រាវជ្រាវរកម្ចាស់ បន្តចាត់ការតាមនីតិវិធី ។