ករណីស្ដីពីការស្រាវជ្រាវចាប់មុខសញ្ញាអំពើលួច(ម៉ូតូ) និងប្រើប្រាស់សារធាតុញៀន
ខេត្តកណ្ដាល៖២៤.០៧.២០២០ ថ្ងៃសុក្រ ៤កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ កើតហេតុថ្ងៃទី២១.០៧.២០២០ វេលាម៉ោង១៨:០០នាទីល្ងាច ចំណុចផ្ទះជនរងគ្រោះឈ្មោះអៀច បូរ៉ាន ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះចំនួន០២នាក់
១.ឈ្មោះចាន់ គា ភេទប្រុស អាយុ៥២ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
២.ឈ្មោះអៀច បូរ៉ាន ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ
១.ឈ្មោះចាន់ គា ចុះថ្ងៃទី០៨.០៧.២០២០។
២.ឈ្មោះអៀវ បូរ៉ាន ចុះថ្ងៃទី២១.០៧.២០២០។
ប្ដឹងសុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់មុខសញ្ញា។


នៅថ្ងៃទី២៤.០៧.២០២០វេលាម៉ោង១៨.០០នាទីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស បានឃើញជនសង្ស័យនៅក្នុងមូលដ្ឋាន ក៏បានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា កន្លងមកខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល០៤ឆ្នាំមកហើយ ហើយគ្រឿងញៀនដែលជនសង្ស័យទិញយកមកប្រើប្រាស់ គឺទិញនៅសង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ ដោយទិញម្ដងៗចំនួន២ម៉ឺនរៀលទៅ៣ម៉ឺនរៀល ហើយពេលខ្លះទិញនៅក្នុងឃុំ ដោយទិញពីឈ្មោះវឿនភូមិអន្លង់ស្លែង ឃុំសំបួរមាសនិងឈ្មោះប៊ុននៅភូមិថ្មី ឃុំស្វាយអំពារ យកមកប្រើប្រាស់ជាមួយនឹងបងបង្កើតរបស់ខ្លួនឈ្មោះឈាន ពិចិត្ត ។ លុះនៅថ្ងៃទី០៨.០៧.២០២០ វេលាម៉ោង១៧.០០នាទី ជនសង្ស័យបានលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះចាន់ គាចំនួន០១គ្រឿងម៉ាកហុងដាសេ125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AW.9845 ជិះទៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ច(ចរាចរណ៍)ឃាត់នៅទីនោះ ដោយគ្មានឯកសារ។ក្រោយមកជនសង្ស័យបានមកភូមិអន្លង់ស្លែង ឃុំសំបូរមាសវិញ លុះនៅថ្ងៃទី២១.០៧.២០២០ វេលាម៉ោង១៨.០០នាទីជនសង្ស័យបានលួចម៉ូតូជនរងគ្រោះឈ្មោះអៀច បូរ៉ានី មួយគ្រឿងទៀតម៉ាកហុងដាសេ125ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខ1M.4054 ពេលជិះចេញដល់ចំណុចព្រែកខ្សាច់ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ម្ចាស់ម៉ូតូ(ជនរងគ្រោះ)បានតាមទាន់សង្ស័យ ពេលនោះជនសង្ស័យក៏ទុកម៉ូតូចោលហើយបានរត់គេចខ្លួនទៅនៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។លុះនៅថ្ងៃទី២៤.០៧.២០២០វេលាម៉ោង១៨.០០នាទីជនសង្ស័យបានមកចូលផ្ទះរបស់ខ្លួននៅភូមិអន្លង់ស្លែង ឃុំសំបួរមាស បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស បានទៅឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះទាំងពីរនាក់ពិតមែន។
ចំពោះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកមុខកំពូល។
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី។