ករណីហិង្សាក្នុងគ្រួសារ និងធ្វើឲ្យខូចខាតដោយចេតន

ខេត្តកណ្ដាល: កើតហេតុថ្ងៃទី ០១.០៨.២០២០ វេលាម៉ោង៨:១០នាទី
ចំណុច ផ្ទះឈ្មោះ ស៊ន សលភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះ ០១នាក់(បងបង្កើត) ឈ្មោះ ស៊ន សល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ជនសង្ស័យ (ត្រូវជាប្អូនបង្កើត)ឈ្មោះ ស៊ន ប៉ោលី ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ( ឃាត់ខ្លួន) ។
សម្ភារៈខូចខាត
១.បែកទ្វារកញ្ចក់ផ្ទះខាងមុខមួយផ្ទាំង។

  កន្លងមកក្នុងឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ស៊ន ប៉ោលី ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល០៥ខែ ក្រោយមកក៏ឈប់ប្រើប្រាស់វិញ និងចេះតែសុំលុយ ពីឪពុកម្តាយមិនចេះឈប់ ពេលណាមិនបានជនសង្ស័យតែងតែរករឿងនិងបង្កអុកឡុកក្នុងគ្រួសារ ។

នៅថ្ងៃទី០១.០៨.២០២០ វេលាម៉ោង០៦.០០នាទី ជនរងគ្រោះបានទៅផឹកស៊ីបង្កក់ក្មួយនៅផ្ទះម្ដាយបង្កើតនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ពេលនោះជនសង្ស័យជាប្អូនបង្កើត បានសុំលុយម្ដាយចំនួន ២០ម៉ឺនរៀល ពេលឮដូច្នេះជនរងគ្រោះត្រូវជាបងបង្កើត បាននិយាយទៅកាន់ជនសង្ស័យថា អ្ហែងទៅសុំលុយគាត់ធ្វើអីគាត់ចាស់ហើយគាត់ទៅរកអីបាន ពេលនោះជនសង្ស័យបានស្ទុះមកវាយជនរងគ្រោះ រួចជនរងគ្រោះស្ទុះក្រោកឈរក៏បានប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យបានដើរទៅត្បូងបាត់ទៅ ។ មួយសន្ទុះក្រោយមកប្រពន្ធជនរងគ្រោះបានតេទូរស័ព្ទប្រាប់ជនរងគ្រោះថា ជនសង្ស័យបានយកដុំឥដ្ឋគប់ទ្វារកញ្ចក់ផ្ទះខាងមុខបណ្ដាលឱ្យបែក ជនរងគ្រោះឮដូច្នេះក៏បានទូរស័ព្ទទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ។ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅដល់កន្លែងកើតហេតុ ហើយបាននាំជនសង្ស័យ ឈ្មោះស៊ន ប៉ោលី មកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដុំឥដ្ឋគប់ត្រូវចំទ្វារកញ្ចក់ផ្ទះខាងមុខរបស់ជនរងគ្រោះបណ្តាលឱ្យបែកពិតប្រាកដមែន។
ចំពោះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកមុខកំពូល ។
ករណីនេះជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី ។