ករណីហិង្សាដោយចេតនាដោយយកដំបងឫស្សីដេញវាយ ភាគីជនរងគ្រោះនៅឫស្សីជ្រោយ

ខេត្តកណ្ដាល:កើតហេតុថ្ងៃទី១២.០៧.២០២០វេលាម៉ោង១៨.១០នាទី ចំណុចផ្លូវបេតុង ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះ០៤នាក់
១.ឈ្មោះ ភុត ដុល្លា ភេទប្រុស អាយុ ២៣ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល (មានស្នាមជាំ ក្រហមនៅកែងដៃខាងឆ្វេង)
២.ឈ្មោះជី គឹមឡេង ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរនិស្សិតច្បាប់ មានទីលំនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល(ស្នាមបែកនៅលើក្បាលមួយកន្លែង)
៣.ឈ្មោះហឿន ហៀង ភេទប្រុស អាយុ ២៤ឆ្នាំជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល(មានស្នាមជាំក្រហមនៅកំភួនដៃខាងឆ្វេង០២កន្លែង)
៤.ឈ្មោះប៊ុនធឿន ចាន់សុភ័ក្រភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនសង្ស័យ ០៦នាក់
១.ឈ្មោះហ៉ិន ធាវី ភេទប្រុស អាយុ៣៦ ឆ្នាំជនជាតិខ្មែរមុខរបរជាងកាត់សក់(ឃាត់ខ្លួន) មានទីលំនៅភូមិ បឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
២.ឈ្មោះស្នា ង៉ោ ភេទប្រុសអាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត មានទីលំនៅភូមិ បឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល(គេចខ្លួន)។
៣.ឈ្មោះហុក សុវណ្ណារ៉ា ភេទប្រុសអាយុ ១៦ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិ បឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល (គេចខ្លួន)
៤.ឈ្មោះគង់ វី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបររថយន្តមានទីលំនៅភូមិ បឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល(គេចខ្លួន)
៥.ឈ្មោះហ៊ីម ហ៊ុយ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល (គេចខ្លួន)
៦.ឈ្មោះវុទ្ធី កានីន ភេទប្រុស អាយុ ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ បឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល(គេចខ្លួន)។
វត្ថុតាងចាប់យក៖
១.ដំបងឫស្សី០២
២.ក្បាលមេក្រូហ្វូន ០២
៣.ធុងបាសស្ពីកឃ័រ០១


នៅថ្ងៃកើតហេតុវេលាម៉ោង០៩.០០នាទីព្រឹកជនរងគ្រោះខាងលើ មានមធ្យោបាយម៉ូតូ០៣ គ្រឿងបាននាំគ្នាទៅលេងឆ្នេរខ្សាច់ស្ថិតនៅភូមិជ្រោយ មេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាលពេលទៅដល់បាននាំគ្នាអង្គុយនៅកញ្ចុះផឹកស៊ី ហើយក៏មានចាក់ធុងបាសច្រៀងរាំជាធម្មតា ក្នុងនោះក្រុមជនសង្ស័យ ដែលផឹកស៊ីនៅក្បែរគ្នា
នោះដែរ រហូតដល់ម៉ោង១៨.០០នាទី ល្ងាច អស់ស្រាបៀរ០៣កេស ជនរងគ្រោះឈប់ផឹក ហើយនាំគ្នាជិះម៉ូតូ គោលបំណងមកផ្ទះចំណែកជនសង្ស័យ ក៏នាំគ្នាចេញមកដែរ ក្នុងពេលធ្វើដំណើរតាមផ្លូវ ជនសង្ស័យនិងជនរងគ្រោះ ក៏មានការប៉ះពាក្យសំដីគ្នានៅពេលនោះជនសង្ស័យឈ្មោះហ៉ិន ធាវី និងបក្ខពួកខាងលើ បានធ្វើសកម្មភាព យកដំបងឫស្សីដេញវាយ ភាគីជនរងគ្រោះឈ្មោះភុត ដុល្លា និងឈ្មោះធឿន ឡុងហៀងបណ្ដាលឲ្យមានរបួសស្នាម។
ក្រោយពីកើតហេតុរួចមកលោកមេភូមិជ្រោយមេត្រីក្រោមបានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយហើយកម្លាំងប៉ុស្តិ៍បានចុះទៅដល់
កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ បាន០១នាក់ ឈ្មោះហ៉ិន ធាវីចំណែកបក្ខពួក០៥នាក់ទៀតបានគេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះហ៉ិន ធាវី បានឆ្លើយថាខ្លួននិងបក្ខពួកពិតជាបានប្រើហិង្សាទៅលើ
ភាគីជនរងគ្រោះពិតប្រាកដមែន។
ចំពោះជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋានគរបាលស្រុកមុខកំពូល។
ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី។