ករណីហិង្សាដោយចេតនា ដោយរណាដៃផ្លែដែកវាយលើជនរងគ្រោះ ស្រុកកៀនស្វាយ

កើតហេតុថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង​១៩.១៥នាទី ចំណុចកើតហេតុ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ សុត មករា(ប៊ូស)ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ​មុខរបរកសិករ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក​ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ នុប ចិន្តា ភេទប្រុស អាយុ​៣៩ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
វត្តុតាងចាប់យក៖
រណាដៃផ្លែដែកដងជ័រមានប្រវែង០,៥៦ម៉ែត្រ(០១)។


នៅវេលាម៉ោង១២.១៥នាទីជនសង្ស័យ និងជនរងគ្រោះទាំង២នាក់បានជួបជុំគ្នាផឹកស្រានៅផ្ទះជនសង្ស័យ រហូតដល់ម៉ោងប្រហែល១៧.៥នាទី បាននាំគ្នាផឹកស្រាបន្តទៀតនៅផ្ទះឈ្មោះ ធី នៅក្បែរគ្នានោះដែរក្រោយមកនៅម៉ោង១៩.១៥នាទីជនរងគ្រោះបានស្រវឹងស្រានិយាយមិន
ស្តាប់គ្នាជនសង្ស័យបានដេញជនរងគ្រោះឲ្យទៅផ្ទះបន្តិចក្រោយមកជនរងគ្រោះបានត្រឡប់មកវិញ ហើយដាល់ជនសង្ស័យ១ដៃចំ ក្តោងច្រមុះពេលនោះជនសង្ស័យខឹង បានវាយតប់ទៅវិញដោយដៃទទេក្រោយមកជនរងគ្រោះបានយកដំបងមករកវាយជនសង្ស័យវិញ ឃើញដូចនោះជន
សង្ស័យ បានរត់ទៅផ្ទះរបស់ខ្លួនទៅយករណាអាឈើមានប្រវែង០,៥៦ម៉ែត្រយកមកកាប់ជនរងគ្រោះវិញចំក្រលាក់កែងដៃខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានសាច់
ញាតិ ជនរងគ្រោះបញ្ជូន ទៅមន្ទីរពេទ្យភ្នំពេញ។
ក្រោយមកឪពុក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ឃុំបន្ទាយដែក នៅវេលាម៉ោង២០.៣៥នាទី ក្រោយពីបានទទួលបានបណ្តឹងរួចកម្លាំងប៉ុស្តិ៍បន្ទាយដែក
បានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួន ជនសង្ស័យរួមទាំងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយករណាអាឈើ កាប់ទៅលើ ជនរង
គ្រោះត្រូវដៃប្រាកដមែន។
ក្រោយពីបានសួរនាំរួច កម្លាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕