ករណីហិង្សាដោយចេតនា ស្រុកកៀនស្វាយ

ខេត្តកណ្តាលៈ កើតហេតថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុច ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនរងគ្រោះ ឈ្មោះ ជា​​ ចាន់អាង អាយុ២០ឆ្នាំ ​មុខរបរកសិករ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក​ ស្រុកកៀនៀស្វាយ ខេត្តកណ្តាល(ត្រូវរបួសកដៃខាងឆ្វេង)។ជនសង្ស័យឈ្មោះ ឈុំ ជីវ័ន្ត ភេទប្រុស អាយុ​២៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកេីតហេតុខាងលេី (រត់គេចខ្លួន)​ ។

នៅថ្ងៃខែឆ្នាំវេលាម៉ោង១១.៣៥នាទី ឈ្មោះ ជា​ ចាន់អាង ភេទប្រុស បានជិះម៉ូតូពីផ្ទះរបស់ខ្លួនមកទិញថ្នំាហើយ ហួសមកទិញ ប្រហិត នៅជិតផ្ទះ ជនសង្ស័យភូមិឃុំកើតហេតុខាងលើ ហើយជនរងគ្រោះ និងជនសង្ស័យ​ បានអង្គុយនិយាយគ្នាលេង​ បានប្រហែល១០នាទី ជនសង្ស័យ បានយកទឹកមកជះលើ​ជនរងគ្រោះហើយបានឈ្លោះប្រកែកគ្នា ស្រាប់តែ ជនសង្ស័យយកកាំបិតប៉័ងតោ មកកាប់លើ ជនរងគ្រោះ បណ្តាលឲ្យត្រូវ កដៃ ខាងធ្វេង​ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ទៅ(រួមទាំងវត្ថុតាង) ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិ បញ្ជូនមកមន្ទីរពេទ្យ​បង្អែកស្រុកកៀនស្វាយទៅ។ លុះមកដល់វេលាម៉ោង១៥.៣០នាទីទើបបានម្តាយ​ ជនរងគ្រោះ ឈ្មោះ អេង​​ សុផាត​​​ បានមកដាក់ពាក្យបណ្តឹង​នៅប៉ុស្តិ៍ បន្ទាយដែក​ ក្រោយទទួលពាក្យបណ្ដឹងរួច​ កម្លាំងប៉ុស្តិ៍ បន្ទាយដែក បានចុះទៅដល់ កន្លែងកើតហេតុ​ ពិនិត្យហេតុការណ៍ ករណីនេះសមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធី ។