ករណីហិង្សាដោយឈ្លោះប្រកែកគ្នាបានយកកាំបិតចុងស្រួចចាក់បណ្តាលអោយស្លាប់ម្នាក់
ស្រុកស្អាង: កើតហេតុថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៨.៥៥នាទី នៅចំណុច ភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។ជនរងគ្រោះឈ្មោះ លី ពិសី ហៅ ពីរ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ)។ ជនសង្ស័យ
ឈ្មោះ សឿង សំបូរ ហៅ ភ្លោះធំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ
ភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន)។
កាលពីថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ជនសង្ស័យនិងជនរងគ្រោះបានឈ្លោះប្រកែកគ្នា បន្ទាប់មកជន
សង្ស័យបានយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានគេចខ្លួនបាត់។
ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ហើយក៏បានស្លាប់នៅមន្ទីរពេទ្យ ។
ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ។



