ករណីហិង្សាដោយរវាងក្មេងឈាមរាវ
ខេត្តកណ្ដាល: កើតហេតុថ្ងៃសុក្រ ០៣កើត ខែភទ្របទ ឆ្នាំជូត ទោសក័ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦.៣០នាទី ស្ថិតនៅចំណុចលើផ្លូវជាតិលេខ១១០ ក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ សាឃី វ៉ាន់សូត្រ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរសិស្ស មានទីលំនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (របួសក្បាលផ្នែកខាងក្រោយ)។ ជនសង្ស័យ០២ នាក់(ឃាត់ខ្លួន)
១.ឈ្មោះ ប៊ុង ម៉េងហុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (ដៃដល់)។
២.ឈ្មោះ ផេង លីហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្តាល(អ្នកបើកម៉ូតូ)។
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦.៣០នាទី ឈ្មោះ សាឃី វ៉ាន់សូត្របានជិះម៉ូតូ១គ្រឿង ម៉ាកគុបជ្រុង ពណ៌ខៀវ សេ៥០ ជាមួយ ឈ្មោះ ហាក់ ហាគីម និងមិត្តភក្ដ្រ២ ម៉ូតូផ្សេងទៀត មានគ្នា៥នាក់ ចេញពីរមណីដ្ឋានភូមិផ្កាត្រកួន ស្ថិតនៅភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ត្រឡប់មកផ្ទះវិញ ដោយឈ្មោះ ហាក់ ហាគីម ជាអ្នកឌុប ឈ្មោះ សាឃី វ៉ាន់សូត្រ ។
លុះពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ក៏ស្រាប់តែមានជនសង្ស័យ ០២នាក់ (ឈ្មោះ ប៊ុង ម៉េងហុង និងឈ្មោះ ផេង លីហេង) បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ជិះតាមពីក្រោយ រួចបានយកដំបងឈើ ទំហំប៉ុនកដៃក្មេង ប្រវែងប្រហែលជិត១ម៉ែត្រ វាយទៅលើឈ្មោះ សាឃី វ៉ាន់សូត្រ ចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យរបួសធ្ងន់ រួចបានជិះម៉ូតូគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ។ បន្ទាប់ពីបានទទួលបណ្ដឹងកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន ហើយក៏នាំខ្លួនជនសង្ស័យឈ្មោះ ប៊ុន ម៉េងហុង និងឈ្មោះ ផេង លីហេង មកធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២ បានឆ្លើយសារ
ភាពថាខ្លួនពិតជាបានយកដំបងវាយទៅលើជនរងគ្រោះពិតប្រាកដមែន ហើយដំបងដែលពួកខ្លួនយកទៅធ្វើ
សកម្មភាពនោះ បានបោះចោលនៅក្នុងព្រែកតាឃុត ដែលមានទឹកហូរ ។
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី។

