ករណីហឹង្សាក្នុងគ្រួសារមួយបានកើតឡើងព្រោះខឹងរឿងខ្ចីលុយឪពុកម្តាយមិនបានគម្រាមសម្លាប់
ស្រុកត្រាំកក់: ថ្ងៃ អាទិត្យ ១២ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០,០៨,២០២០ វេលាម៉ោង ៨,៣០នាទី នៅភូមិ អង្គក្រឡាញ់ ឃុំ ជាងទង ស្រុក ត្រាំកក់ ខេត្ត តាកែវ មានករណីហឹង្សាក្នុងគ្រួសារ និង គំរាមថានឹងសម្លាប់បង្កឡើងដោយជនសង្ស័យ ០១នាក់ ឈ្មោះ ហែម រ៉ាវី ភេទ ប្រុស អាយុ ៣១ ឆ្នាំរស់នៅភូមិឃុំខាងលើ បានប្រដាប់ដោយដាវបានដេញកាប់ឪពុកម្តាយ តែពួកគាត់បានរត់គេចខ្លួនរួចនឹង បានគំរាមថានិងសម្លាប់ចោល។
មូលហេតុដោយជនសង្ស័យខឹងរឿងខ្ចីលុយឪពុកម្តាយយកទៅទិញថ្នាំញៀនជក់មិនបាន ។
ក្រោយកើតហេតុឪពុកម្តាយបានមកដាក់ពាក្យបណ្តឹងប្តឹងពីកូនឈ្មោះ ហែម រ៉ាវី អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចយើងបានឃាត់ខ្លួនឈ្មោះ ហែម រ៉ាវី បាននៅថ្ងៃ ៣០,០៨,២០២០ វេលាម៉ោង ៩,៣០នាទីនៅភូមិ អង្គក្រឡាញ់ ឃុំ ជាងទង ។
