ករណីហឹង្សាដោយចេតនាមួយកើតឡើងនៅស្រុកកំពង់លែង បណ្តាលឲ្យយុវជនម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ
ថ្ងៃសៅរ៍ទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទី នៅចំណុចផ្លូវកែងព្រុំប្រទល់ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ ស្តិតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានកើតករណីហឹង្សាដោយចេតនា បង្ករឡើងដោយក្មេង ចំនួន០២ក្រុម ដែលក្នុងមួយក្រុមៗ មានគ្នាប្រមាណ ០៦ទៅ១០នាក់ ជិះម៉ូតូដេញកាប់គ្នាបណ្តាលឲ្យ ឈ្នោះ វ៉ាត់ វី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាឡាត់ ឃុំស្វាយរំពា ស្រុកកំពង់លែង រងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅ សង្គ្រោះព្យាបាលនៅ មន្ទីរពេទ្យខេត្ត។ក្រោយពីធ្វើសកម្មភាពរួចជនបង្កបានគេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង កសាងសំណុំរឿងដើម្បីបន្តនីតិវិធី៕