ករណីអគ្គិភ័យឆេះផ្ទះបណ្តាលមកពីម្ចាស់ផឹកស្រាស្រវឹងក៏ដុតផ្ទះខ្លួនឯង(video inside)
ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១១:៣០ នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យឆេះផ្ទះចំនួនមួយលើកដែលស្ថិតនៅ ភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
- ម្ចាស់ឈ្មោះ ឡាញ់ ផុន ភេទ ស្រី អាយុ ៤៩ ឆ្នាំ ។
- ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ ០៧មx០៨ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា ។
ខូចខាតសម្ភារៈរួមមាន:
- ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ ០៧មx០៨ម
- ប្រាក់រៀល ចំនួន ០២ លានរៀល
- ប្រាក់បាត ចំនួន ៨០០ បាត
- ខ្សែកមាស ចំនួន ០២ ខ្សែ ស្មើ ០៧ ជី
ខ្សែកផ្លាកទីន ចំនួន ០២ ខ្សែ ស្មើ ០៩ ជី
- កងដៃផ្លាកទីន ចំនួន ០១ កង ស្មើ ០១ ជី
- ក្រវិលផ្លាកទីន ចំនួន ០១ គូ ស្មើ ០១ ជី
- ម៉ូតូចំនួន ០១ គ្រឿង
- រទេះគោ (កង់ឡាន) ចំនួន ០១
- អង្ករចំនួន ០១ បេ
- ស្រូវចំនួន ០៥ បេ
- ធុងទឹកកកធំ ចំនួន ០២
- ផ្ទាំងសូឡានិងអាគុយ ចំនួន ០១
- ទូរទស្សន៍ចំនួន ០១ គ្រឿង
- ទូរស័ព្ទចំនួន ០២ គ្រឿង
- សៀវភៅគ្រួសារ,សំបុត្រកំណើត,ប័ណ្ណក្រីក្រ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
+ មូលហេតុ: បណ្តាលមកពីឈ្មោះ សោម ចុង អាយុ ៤៩ ឆ្នាំ ត្រូវជាប្តីផឹកស្រាស្រវឹងមានជំងឺសរសៃប្រសាទដុតផ្ទះខ្លួនឯង ។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយបានចេញអន្តរាគមន៍ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើនិង១២ម៉ែត្រគុប រលត់ទាំងស្រុង ។
- កម្លាំងអន្តរាគមន៍ពន្លត់ចំនួន១៩នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ ។