ករណីអគ្គិភ័យឆេះរថយន្តចំនួន​បណ្តាលមកពីរថយន្តឆ្លងភ្លើងពីក្បាលអាគុយ​បណ្តាលអោយឆេះតែម្តង​

ខេត្ត​មណ្ឌលគិរី​៖ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២០ នៅវេលាម៉ោង​ ១១និង៣៥​ នាទី​ នៅ​ចំនុច​ផ្លូវ៧៦​ ចន្លោះគីឡូម៉ែត្រលេខ ១៣៣និង១៣៤​ ដែលស្ថិតនៅភូមិពូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​ មានករណីអគ្គិភ័យឆេះរថយន្តចំនួន​ ០១​ គ្រឿង​ ជំនាញការិយាល័យនគរបាល​បង្ការពន្លត់អគ្គិភ័យខេត្តបានចេញរថយន្តចំនួន​ ០២​ គ្រឿងកម្លាំងអធិការនិងកម្លាំងប៉ុស្ថិ៍រមនា បានសហការជួយបាញ់ពន្លត់អស់ទឹកចំនួន​ ០២​ ឡាន​ បានរលត់ទាំងស្រុងចំណែក​រថយន្តនោះឆេះអស់ទាំងស្រុង​ ។

+​ មូលហេតុ:​ រថយន្តឆ្លងភ្លើងពីក្បាលអាគុយ​បណ្តាលអោយឆេះតែម្តង​ ។
-​ អ្នកបើករថយន្តឈ្មោះ​ ថុង ថា ភេទ​ ប្រុស​ អាយុ​ ៣៤​ ឆ្នាំជនជាតិ​ ខ្មែរ មុខរបរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រថយន្តម៉ាកនីសាន់ណាវ៉ារ៉ា ពណ៍សំបកឪឡឹក ស្លាកលេខភ្នំពេញ​ AD 9519 ម្ចាស់ពុំមានរងរបួសទេ ហើយរថយន្តនោះដឹកម្រេចចំនួនប្រហែលមួយតោនកន្លះ ម្ចាស់គាត់និងកម្លាំងយើងបានជួយចេញម្រេចពុំបានឆេះទេ​ ។

បច្ចុប្បន្នរថយន្តនោះកម្លាំងជំនាញបានប្រាប់អោយម្ចាស់គាត់រករថយន្តស្ទូចចេញពីកន្លែងកើតហេតុនោះ​ ។