ករណីអគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែង​​នៅចោមចៅ បណ្ដាលឲ្យឆេះខូចខាតសម្ភារៈមួយចំនួន

អគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែង​​ ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​១២:១០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចរោងចក្រ មួយកន្លែង​ ផ្លូវវេងស្រេង សង្កាត់ចោមចៅទៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ហើយធ្វើឲ្យខូចខាតឆេះសម្ភារៈមួយចំនួន និងពុំបណ្ដាលឲ្យឆេះរាលដាលដល់អ្នកជិតខាងឡើយ។

នៅវេលាម៉ោង០២:៥០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រេីប្រាស់ទឹកអស់៥៧ឡាន ស្មើរនឹង២២៨ម៉ែត្រគូប, រថយន្តក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប, រថយន្តទីក្រុងអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនសួរឧសហ្សាហ៍កម្មកាណាឌឺយ៉ា ចំនួន០២គ្រឿង ប្រើបាស់ទឹកអស់ចំនួន០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡានស្មើរនឹង ០៤ម៉ែត្រគូប៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online