ករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះមួយកន្លែង នៅចំណុសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីកំដៅសម្លរចោលបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះទំហំ ៤ម៉ែត្រx៥ម៉ែត្រ និងខូចខាតម៉ូតូ ចំនួន១គ្រឿង សម្ភារៈម៉ូតូអស់ទាំងស្រុង នឹងបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងចំនួនមួយខ្នងផ្ទះ ខូចខាតសម្ភារៈមួយចំនួន។
នៅវេលាម៉ោង១៤:១០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន៧គ្រឿង ប្រេីប្រាស់ទឹកអស់ ៥ឡាន ស្មើរនឹង២០ម៉ែត្រគូប, រថយន្តសួនឩស្សាហកម្ម ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើបាស់ទឹកអស់ ០១ឡាន ស្មើនឹង ៤ម៉ែត្រគូប៕