ករណីអគ្គិភ័យ ឆេះរថយន្តក្រុងរបស់ក្រុមហ៊ុនរតនសម្បត្តិ ០១គ្រឿងបណ្ដាលមកពីផ្ទុះកង់ក្រោយដាច់ទុយោប្រេង

នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២៣:០៥ នាទីយប់ នៅ ចន្លោះគីឡូម៉ែត្រលេខ៤២និង៤៣ លើផ្លូវជាតិលេខ៧៨ ដែលស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីអគ្គិភ័យកើតឡើងបណ្តាលឱ្យឆេះរថយន្តក្រុងរបស់ក្រុមហ៊ុនរតនសម្បត្តិ ០១គ្រឿងពណ៌ឆ្នូតខៀវសស្លាកលេខភ្នំពេញ ៣D-៧៦០៤ អ្នកបើកបរឈ្មោះ ផន សុវឌ្ឍ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពោធិ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្នុងទិសដៅពីកើតទៅលិច ពុំមានគ្រោះថ្នាក់ដល់អ្នកដំណើរឡើយ ។

ឥវ៉ាន់ខូចខាតរួមមាន: ស្វាយចន្ទីរ ត្របែក និងខោអាវមួយចំនួន។

មូលហេតុ: បណ្ដាលមកពីផ្ទុះកង់ក្រោយដាច់ទុយោប្រេងបណ្តាលឆេះតែម្តង៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online