ករណីអគ្គីភ័យកើតឡើងដោយការដុតភ្លើងដាំបាយមិនបានពន្លត់បណ្តាលឲធ្លាក់ទៅលើអុសដែលពុះហើយ
ខេត្តក្រចេះ៖ ថ្ងៃសុក្រ ១០ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០១:០០ នាទីយប់ នៅចំណុចទូលពន្លៃ ភូមិឃ្សឹមក្រៅ ឃុំ ឃ្សឹមស្រុក ស្នួល ខេត្ត ក្រចេះ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យឆេះផ្ទះចំនួន ០១ ខ្នង ទំហំ ៦×១២ម៉ែត្រ ខូចខាតទាំងស្រុង ។ សម្ភារៈខូចខាតរួមមាន៖
- ស្រូវចំនួន ១២ បេ
- លុយចំនួន ៣.០០០,០០០រ (បីលានរៀល)
- លុយដុល្លាចំនួន ៥០០$
- ខោអាវមួយចំនួន
- ចានឆ្នាំងមុងភួយកន្ទេល
ម្ចាស់ផ្ទះឈ្មោះ អូន សូន ភេទ ប្រុស អាយុ ៦៣ ឆ្នាំជនជាតិ ខ្មែរ មុខរប កសិករ រស់នៅចំណុចទូលពន្លៃ ភូមិឃ្សឹមក្រៅ ឃុំ ឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
ប្រពន្ធ ឈ្មោះ បូ ញ៉ូ អាយុ ៦១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់ភូមិឃុំខាងលើ ផ្ទះធ្វើអំពីឈើជញ្ជាំងក្តាប្រក់ស័ង្កសី ។ មូលហេតុ: ដុតភ្លើងដាំបាយមិនបានពន្លត់បណ្តាលឲធ្លាក់ទៅលើអុសដែលពុះហើយដាក់ខាងក្រោមផ្ទះបណ្តាលឲឆេះផ្ទះតែម្តង។
សរុបការខូចខាតទាំងអស់ប្រហែលចំនួន ៨៥០០ ដុល្លា ។ករណីខាងលើពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ រថយន្តពន្លត់អគ្គីភយ័ចេញជួយអន្តរាគមន៍ពុំទាន់ពេលដោយសារភ្លើងឆេះខ្លាំងហើយទើបរាយការណ៍ និងផ្លូវឆ្ងាយ ។