ករណីអគ្គីភ័យឆេះឆាបទូកទេសចរណ៍ក្រុងកំពត និងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន

ខេត្ត​កំពត​៖ ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២០៥៦៥ ត្រូវនឹងថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២០:៤០ នាទីយប់​ មានករណីអគ្គីភ័យមួយបានកើតឡើងភ្លើងឆេះទូកទេសចរណ៍យីហោវីបូឡា ដែលស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត មានម្ចាស់ឈ្មោះ ពៅ ចាន់ធឿន ភេ​ទ​ ប្រុស អាយុ ៣៧​ ឆ្នាំ​ បណ្តាលឱ្យខូចខាត ម៉ាស៊ីនទូក ក្តាលើទូក និងមិនបណ្តាលឱ្យមានមនុស្សគ្រោះថ្នាក់ និងរងរបួសឡើយ​ ។ មូលហេតុបណ្តាល​មក​ពី​ឆ្លងម៉ាស៊ីនភ្លើង ។

ករណីនេះកម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តបានចូលរួមពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០២គ្រឿង និងរថយន្តជំនួយរបស់កងរាជអាវុធហត្ថខេត្តចំនួន​ ០១គ្រឿង ប្រើទឹកអស់០២រថយន្ត ស្មើនឹង១៥ម៉ែត្រគូប​ ពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង ២១:៤៥​ នាទីយប់​ ថ្ងៃ.ខែ.ឆ្នាំដដែល​ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online