ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង ស្ថិតនៅក្រុងព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ នៅថ្ងៃទី២៤ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង​ ១២:៣០​ នាទី យប់ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង ស្ថិត នៅក្រុមទី១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ។
ម្ចាស់ផ្ទះទី១​ ឈ្មោះ ប៉ាត អៀរ ភេទ​ ស្រី អាយុ​ ៤៥​ ឆ្នាំ មុខរបរ អ្នកអនាម័យ​ ។ សម្ភារ:ខូចខាត:
-​ មានម៉ូតូ ០៤​ គ្រឿង
-​ ក៉ំព្យូទ័រ ០១ គ្រឿង​ និង ខូចខាត​សំភារៈ​ប្រើប្រាស់ (ទាំងស្រុង )​ ។
ម្ចាស់ផ្ទះទី២ ឈ្មោះ ហូន សុជាតិ ភេទ​ ប្រុស អាយុ ៥១ ឆ្នាំ​ មុខរបរ ជាងទូក ខូចខាតជញ្ជាំង​ ១០% ។
ម្ចាស់ផ្ទះទី៣ ឈ្មោះ ចាន់ ញ៉ែត ភេទ​ ស្រី អាយុ ៨១​ ឆ្នាំ មុខរបរ នៅផ្ទះ ខូចខាតដំបូល​ ៥០% ។
ម្ចាស់ផ្ទះទី ៤ ឈ្មោះ ទោម សៅ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ​ មុខរបរ លក់ដូរ ។ ករណីនេះគ្រប់គ្រងស្ថានភាពទាំងស្រុងនូវម៉ោង ០១:៣០នាទី
មូលហេតុ:​ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ករណីនេះចេញរថយន្តពន្លត់អគ្គីភ័យសរុប​ចំនួន​ ០៥​ គ្រឿង ប្រើប្រាស់ទឹកសរុប ០៥​ ឡាន​ ។ ស្នងការដ្ឋាននគរបាលខេត្ត​ ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ ០២​ ឡាន។ កំពង់ផែស្វ័យចំនួន​ ០១​ គ្រឿង ប្រើប្រាស់ទឹក​ ០១​ ឡាន។ កងរាជអាវុធហត្ថខេត្តចំនួន​ ០២ គ្រឿង ប្រើប្រាស់ទឹក ០២ ឡាន
ករណីនេះមិនបណ្តាលអោយមានអ្នករងរបួសឡើយ ។