ករណីអគ្គីភ័យឆេះរថយន្តចំនួនពីរគ្រឿង បណ្ដាលមកពីឆ្លងចរន្តពីក្បាលអាគុយបង្កជាអគ្គិភ័យ

នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យបានអោយដឹងថានៅវេលាម៉ោង ០៣:៣០ នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០២២ មានករណីអគ្គីភ័យឆេះរថយន្តបានកើតឡើងនៅផ្លូវលំផ្ទះលេខ២ ភូមិប៉ប្រកខាងត្បូង សង្កាត់ កាកាបទី១ ខណ្ឌពោធឹ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ: ឈឹម ចាន់ឌឿន ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ លក់ដូរ និង ម្ចាស់ទីតាំងមួយទៀតឈ្មោះ: អ៊ែម សំអុល ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ គ្រូពេទ្យ ។
មូលហេតុ: បណ្ដាលមកពីឆ្លងចរន្តពីក្បាលអាគុយបង្កជាអគ្គិភ័យ ។ សមត្ថកិច្ចបានអោយដឹងថា រថយន្តឆេះចំនួន០២គ្រឿង ១- ម៉ាកហ្វតXT ២០២១ ពណ័ស ពាក់ស្លាកលេខភ្នំពេញ ២BL ៦៥៧០ ខូចខាតខាងមុខ និង
២- ម៉ាកហាយឡែនឌឹរ័ ២០០១ ពណ័ស ពាក់ស្លាកលេខភ្នំពេញ ២AG ៦១៥៧ ខូចខាតខាងក្រោយ
+ ខូចខាតសម្ភារៈ: ឆេះរថយន្តចំនួន ០២ គ្រឿ ប្រហែល៤០% និងមិនបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រេីប្រាស់រថយន្តការិយាអគ្គិភ័យ : ចំនួន ០១ គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online