ករណីអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅសង្កាត់ដង្កោ

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង ០៩:៤៥​ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤​ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្ទះលេខ១៩៥ ក្នុងបុរីពិភពថ្មី តាមបណ្តោយផ្លូវលេខ១៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។
-​ ម្ចាស់ឈ្មោះ : អុី សុវត្ថា ភេទ​ ស្រី អាយុ​ ៣៤​ ឆ្នាំ ។
-​ មុខរបរ :​ លក់ចាប់ហួយ ។
-​ មូលហេតុ : ឆ្លងចរន្តអគ្គិសនី ។
-ប្រភេទសំណង់ៈ ផ្ទះថ្មបេតុង (ទំហំ ០៤ម៉ែត្រx ១៤ម៉ែត្រ ) ។

ខូចខាតសំភារៈ :​ ឆេះបន្ទប់ជាន់ឡៅតឿ ទំហំ ០៣ម៉ែត្រ x ០៤ម៉ែត្រ អស់ចំនួន០១បន្ទប់ រួមទាំងឆេះសម្ភារប្រើប្រាស់ក្នុងបន្ទប់អស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
-​ ស្លាប់​មនុស្ស​ : គ្មាន ។
-​ របួស​មនុស្ស​ : គ្មាន ។
-​ រថយន្តការិយា​ល័យ​​អគ្គិភ័យ​ : ចំនួន​ ០១ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ០១​ ឡាន ស្មើនឹង​ ០៤​ ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍ពន្លត់ : គ្មាន ។
-​ ពន្លត់ចប់​ :​ នៅម៉ោង​ ១០:១៥​ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ។