ករណីអគ្គីភ័យមួយកន្លែងកើតឡើងបណ្តាលមក ម្ចាស់ផ្ទះដុតសំភារះ
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ០៤:១៥ នាទីទៀបភ្លឹ ថ្ងៃ ពុធ ១រោច ខែ ស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើង ស្ថិតតាមបណ្ដោយផ្លូវ BT ផ្ទះលេខ E២៧A ភូមិ សំបូរ សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។
- ម្ចាស់ឈ្មោះ : នីន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ។
- មុខរបរ: សំអាងការ ។
- មូលហេតុ : ម្ចាស់ផ្ទះដុតសំភារះបង្ករជាអគ្គីភ័យ ។
- ប្រភេទសំណង់ : ថ្មបេតុង ( ទំហំ០៤ម៉ែត្រ x ១៦ម៉ែត្រ ) ។
- ខូចខាត: ឆេះសំភារះសំអាងការបន្តិចបន្តូចនឺងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្សៈ ចំនួន ០១នាក់ ។
- ឈ្មោះ : នីន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ របួសស្រាល ។ - រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ : ចំនួន ០១ គ្រឿង ពុំបានប្រើប្រាស់ទឹក ។
- ពន្លត់ចប់ : នៅម៉ោង ០៤:៤០នាទីទៀបភ្លឹនាថៃ្ងខែឆាំ្នដដែល ។


