ករណីអគ្គីភ័យឆេះរថយន្តមួយគ្រឿង បណ្តាលមកធ្លាយប្រេងចូលប្រអប់លេខ

ខេត្ត​មណ្ឌលគិរី​៖នៅវេលាម៉ោង​ ១២និង៣៨នាទី​ ថ្ងៃទី ៣១ ខែ សីហាឆ្នា២០២០ កម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យ បានទៅពន្លត់អគ្គីភ័យរថយន្តឆេះមួយគ្រឿងម៉ាក ហ្រុនធា គ្មានផ្លាកលេខនៅចំណុចភ្នំបាយឆៅ តាមផ្លូវលេខ៧៦អា​ ស្ថិតនៅភូមិពូលូង សង្កាត់ រមនា ក្រុង​ សែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយប្រើទឹកអោយ ០១ ឡាន​ បានរលត់ រថយន្តឆេះអស់ខូចខាតទាំងស្រុង​ ។
​ អ្នកបើកបរឈ្មោះ ថុល ថា ភេទ ប្រុស អាយុ​​ ៣៤​ ឆ្នាំជនជាតិ ខ្មែរ មុខរបរ សុីស្នូលបើកឡានអោយឈ្មោះ​ ម៉ន ស្រី ជាម្ចាស់ឡានឆេះ ដឹកម្រិចចេញពី ពូជ្រៃមកខេត្តមណ្ឌលគិរី​ ។
មូលហេតុ:​ ធ្លាយប្រេងតាមប្រអប់លេខ ពុំមាន​គ្រោះថ្នាក់​ដល់មនុស្សទេ​ ។