ករណីអគ្គីភ័យ នៅចំណុចវត្តត្រពាំងល្ពៅបណ្ដាលមកពីលោកសង្ឃ អុចទៀនមុនចូលសឹង
ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០២:៤០ នាទីទៀបភ្លឺ បានទទួលពត៌មានពីប្រជាពលរដ្ឋ រាយការណ៍ប្រាប់ថាមានករណីអគ្គីភ័យ នៅចំណុចវត្តត្រពាំងល្ពៅ ស្ថិតក្នុងភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន លោកឧត្តមសេនីយ៍ត្រី លី គឹមឡេង ស្នងការរងទទួលពង្រឹងស្រុកចំការលើ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក បានចេញរថយន្ដពន្លត់អគ្គីភ័យចំនួន ០១ គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។ ការខូចខាតរួមមាន៖
- កុដ្ឋ ០១ ខ្នង ទំហំ ៥,៥ម៉ត្រ × ៨ម៉ែត្រ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដា (ឆេះអស់ទាំងស្រុង) ។
- អង្ករ ២០បេ
- មេក្រូ១ អំភ្លី១ ធុងបាស ០៤ គ្រាប់ និងសម្ភារមួយចំនួនទៀត ។
មូលហេតុ: បណ្ដាលមកពីលោកសង្ឃ អុចទៀនមុនចូលសឹង ។
អគ្គីភ័យរលត់អស់ ១០០% នៅវេលាម៉ោង ០៣:៣០ នាទីនាថ្ងៃខែឆ្នាំដដែល ។ ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០១ គ្រឿង ប្រើប្រាស់អស់ទឹក ០១ឡាន ។





