ករណី​អគ្គិភ័យ​ឆេះក្បាលរថភ្លើងដឹកទូប្រេងរបស់​ក្រុម​ហ៊ុន​ Royal Railway ប្រភេទ​ BB-១០៦១​

នៅយប់ថ្ងៃទី២៥​ ខែកុម្ភះ​ ឆ្នាំ​២០២២ វេលាម៉ោង ០៣:១០​ នាទី​ទៀប​ភ្លឺ​ នៅលើផ្លូវរថភ្លើងដែលស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គីភ័យមួយបាន​កើតឡើងបណ្តា​ល​អោយឆេះក្បាល​រថ​ភ្លើង០១​គ្រឿង ជាកម្មសិទ្ធរបស់ក្រុមហ៊ុន​ ​RO​YA​L RAILWAY​ ប្រភេទ BB-10​61 ដឹកប្រេងម៉ាស៊ូត មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ អ៊ួន លិនវីន ភេទ​ ប្រុស អាយុ​ ៣១​ ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិ២ សង្កាត់ស្រះចក ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ និងជំនួយការអ្នកបើកបររថយន្ដភ្លើង ឈ្មោះ សៅ​ ចាន់បារមី ភេទ​ ប្រុស អាយុ​ ៣៣​ ឆ្នាំ មុខរបរ​ បើកបររថភ្លើង មានទីលំនៅភូមិប្រាសាទ ឃុំលាបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បើក​បរមក​ដល់ចំណុចកេីត​ហេតុ​ខាងលើក៏ឆាប់ឆេះក្បាលរថភ្លើងតែម្តង​ ។

មូលហេតុបណ្ដាល​មក​ពី​ឆ្លងចរន្ដភ្លើង បេីតាមការបំភ្លឺរបស់អ្នកបើកបររថភ្លើងឈ្មោះ អ៊ួន លិនវីន បានបញ្ជាក់ថា: មុនពេលកើតហេតុគាត់បានបើកបរធម្មតា លុះមកដល់ចំណុចរ៉ារថភ្លើងវាលរេញ បានជៀសរថភ្លើងមួយខ្សែរទៀត ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ ក្រោយពីជៀសរួចគាត់ក៏បានបើកររថភ្លើងមកខាងមុខ ហើយបានជាន់ហ្វ្រាំង ស្រាប់តែឆ្លងចរន្ដកើតជាអគ្គីភ័យតែម្តង ហើយបានរាយការណ៍ទៅកាន់សមត្ថ​កិច្ចដើម្បីអោយមកជួយអន្តរាគមន៏ពន្លត់ ។

ករណីអគ្គីភ័យខាងលើមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ​ បណ្ដាល​ឲ្យ​ខូចខាតក្បាលរថភ្លើង ។

ករណីខាង​លេីនេះ​កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១​គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ៕