ករណីអគ្គីភ័យមួយកន្លែងកើតឡើងបណ្តាលមកការបោះកន្ទុយបារីចោលបង្ករជាអគ្គិភ័យ
រាជធានីភ្នំពេញ៖នៅវេលាម៉ោង ១៦:០០ នាទីល្ងាច ថៃ្ងព្រហស្បតិ៏ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅខុនដូតាមបណ្តោយផ្លូវលេខ ៣១BT ភូមិ សន្សំកុសល់១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
- ម្ចាស់ឈ្មោះ : អ៊ាវ ធីតា ភេទ ស្រី អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ ។
- មុខរបរ : ម្ចាស់ខុនដូ ។
- មូលហេតុៈ បណ្ដាលមកពីភ្ញៀវបោះកន្ទុយបារីចោលបង្ករជាអគ្គិភ័យ ។
- ប្រភេទសំណង់ៈ ផ្ទះថ្មបេតុង (ទំហំ១០ម៉ែត្រx ២០ម៉ែត្រ ) ។
- ខូចខាតសំភារៈ : ឆេះតង់ផ្សព្ធផ្សាយពាណិជ្ជកម្មនឹងសំភារះបន្តិចបន្តូចនឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
- ស្លាប់មនុស្ស : គ្មាន ។
- របួសមនុស្ស: គ្មាន ។
- រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០២ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ ឡាន ស្មើនឹង ០៨ ម៉ែត្រគូប ។
- រថយន្តជំនួយ: ក្រសួងមហាផ្ទៃ ចំនួន ០៣ គ្រឿងពុំបានប្រើប្រាស់ទឹក ។
- ពន្លត់ចប់ : នៅម៉ោង ១៦:៥៥នាទីល្ងាចនាថ្ងៃខែឆ្នាំដដែល ។






