កសិករអ៊ុយក្រែនព្រួយបារម្ភ ខណៈពេលប្រមូលផលចាប់ផ្តើម

គ្រាប់ធញ្ញជាតិប្រមាណ 22លានតោនបានជាប់គាំងនៅក្នុងប្រទេសអ៊ុយក្រែន ហើយសម្ពាធកំពុងកើនឡើង ខណៈការប្រមូលផលថ្មីចាប់ផ្តើម។ ប្រទេសអ៊ុយក្រែនជាធម្មតាបានផ្តល់ប្រមាណ 30% នៃគ្រាប់ធញ្ញជាតិរបស់ខ្លួនទៅកាន់ទ្វីបអឺរ៉ុប, 30% ទៅទ្វីបអាហ្វ្រិកខាងជើង និង40% ទៅអាស៊ី។ ប៉ុន្តែដោយការបិទច្រករបស់កងទ័ពជើងទឹករុស្ស៊ី ដែលកំពុងបន្តនៅកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ការប្រមូលផលរាប់លានតោនកាលពីឆ្នាំមុន នៅតែមិនអាចទៅដល់គោលដៅរបស់ពួកគេ ដែលស្ថានភាពអាចនាំឱ្យមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។ ម្ចាស់ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិមួយបាននិយាយថា មុនពេលការវាយលុករបស់រុស្ស៊ី គាត់អាចលក់ស្រូវសាលីពីកសិដ្ឋានក្នុងទីក្រុង Kyiv ក្នុងតម្លៃ 270ដុល្លារក្នុងមួយតោន ប៉ុន្តែពេលនេះលោកមិនអាចរកអ្នកទិញបាននោះទេ សូម្បីតែលក់វាក្នុងតម្លៃ 135ដុល្លារក្នុង ១តោនក៏ដោយ។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online