កាប់សម្លាប់ទៀតហើយ ! ប្តីកាប់ប្រពន្ធ៤ពូថៅព្រោះភ្លើងប្រច័ណ្ឌ រួចរត់ទៅចងកសម្លាប់ខ្លួនឯងតាមក្រោយ..

អំពើឃាតកម្មប្ដីកាប់សម្លាប់ប្រពន្ធខ្លួនឯង​ ដោយប្ដីយកពូថៅកាប់ជាច្រេីនកន្លែង​ តែមិនទាន់ស្លាប់ដោយពេទ្យសង្គ្រោះទាន់ពេលវេលា​ ចំណែកប្ដីរត់មកចងក.សម្លាប់ខ្លួនឯងក្ស័យជីវ៉ាបានសម្រេច នៅថ្ងៃទី០៤ ខែកញ្ញា​ ឆ្នាំ២០២០​ នៅភូមិត្រពាំងរុំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

បុរសដែលស្លាប់នោះឈ្មោះសែប បូណារ៉ា ភេទប្រុសអាយុ៤៩ឆ្នាំ ទីលំនៅភូមិឃុំកេីតហេតុខាងលេី មុខរបរយោធានៅវរះ៣១២ កងពលតូចលេខ៣១ បានធ្វេីអត្តឃាតខ្លួនឯង ដោយយកក្រម៉ាចងកនឹងបង្អួចផ្ទះបណ្ដាល អោយស្លាប់ភ្លាមៗ។

មូលហេតុ ដោយមានទំនាស់ជាមួយប្រពន្ឋដោយសារការប្រច័ណ្ឌ.. សូមបញ្ជាក់ថាមុនធ្វេី អ ត្ត ឃាតជនជាសាកសពបានយកពូថៅកាប់ទៅលេីប្រពន្ធ ចំនួន០៤ ពូ ថៅចំ ក របួស ធ្ងន់ ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យដូនកែវ ខេត្តតាកែវ ។