ការបាញ់ផ្លោងវាយលុកលើមន្ទីរពេទ្យសម្ភពក្នុងតំបន់ Donetsk គ្រប់គ្រងដោយក្រុមឧទ្ទាម
បុគ្គលិកនៅមន្ទីរពេទ្យសម្ភពមួយកន្លែងក្នុងតំបន់ Donetsk ដែលគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនកាលពីថ្ងៃអង្គារ បានបង្ហាញអគារត្រូវបានបំផ្លាញជាអ្វីដែលពួកគេនិយាយថា ជាការបាញ់ផ្លោង។ លោក Dmitry Bessonov អគ្គនាយករងមជ្ឈមណ្ឌលវេជ្ជសាស្ត្របាននិយាយថា ការបាញ់ផ្លោងបានធ្វើឱ្យខូចខាតដល់ដំបូល និងបង្អួចអគារ។ លោក Bessonov និយាយថា មានការគំរាមកំហែងពិតប្រាកដដល់អាយុជីវិតរបស់កុមារ ដែលកំពុងទទួលការជួយសង្គ្រោះជីវិតនៅក្នុងមន្ទីរពេទ្យ ហើយមិនអាចផ្លាស់ប្តូរទៅកាន់បន្ទប់ក្រោមដីបាននោះទេ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានឱ្យដឹងថា វាជាការបាញ់ផ្លោងយ៉ាងឃោរឃៅបំផុតដោយកងកម្លាំងអ៊ុយក្រែនចាប់តាំងពីឆ្នាំ2015 មក៕