ការប្រយុទ្ធគ្នារវាងជនជាតិភាគតិច បានសម្លាប់មនុស្ស៣២នាក់ ក្នុងតំបន់មានជម្លោះនៅ ប្រទេសស៊ូដង់ខាងត្បូង

(Reuters) – កាលពីថ្ងៃចន្ទ មន្ត្រីក្នុងតំបន់ម្នាក់បាននិយាយថា កាលពីចុងសប្ដាហ៍មានការ វាយប្រហាររវាងក្រុមគូប្រជែងរបស់ក្រុមជនជាតិភាគតិច Dinka នៅក្នុងតំបន់មួយដែលត្រូវបានទាមទារ ដោយប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣២នាក់។ អំពើហឹង្សាដ៏សាហាវគឺជារឿងធម្មតានៅក្នុងតំបន់ Abyei ដែលសម្បូរដោយប្រេង ជាកន្លែងដែលក្រុមTwic Dinka មកពីរដ្ឋ Warrap ដែលនៅជិតខាងរបស់ស៊ូដង់ខាងត្បូង បានជាប់គាំងនៅក្នុងជម្លោះជាមួយក្រុម Ngok Dinka ដែលរស់នៅតំបន់ Abyei ជុំវិញបញ្ហាទីតាំងរដ្ឋបាលព្រំដែនមួយ។

លោក Bulis Koch រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រាប់តំបន់រដ្ឋបាល Abyei បានប្រាប់សារព័ត៌មាន រ៉យទ័រថា នៅព្រឹកថ្ងៃអាទិត្យ យុវជនប្រដាប់អាវុធរបស់ក្រុម Twic Dinka ដែលគាំទ្រដោយកងជីវពលក្នុងស្រុកបាន វាយប្រហារភូមិរបស់ក្រុម Ngok Dinka ជាច្រើននៅភាគឦសាននៃទីប្រជុំជន Agok។

លោក Koch បាននិយាយថា បុរសនៅក្នុងឯកសណ្ឋានកងទ័ពស៊ូដង់ខាងត្បូង ដែលគាំទ្រដោយយុទ្ធជន ក្រុមTwic Dinka ក៏បានវាយប្រហារទៅលើទីលំនៅរបស់ក្រុម Ngok Dinka ផងដែរ។ ប៉ុន្តែអ្នកនាំពាក្យកងទ័ពស៊ូដង់ខាងត្បូងសារព័ត៌មានរ៉យទ័រទេ។មិនបានឆ្លើយតបភ្លាមៗចំពោះសំណើ សុំការអត្ថាធិប្បាយរបស់ារព័ត៌មានរ៉យទ័រទេ៕