ការផាកពិន័យនៃការផុតសុពលភាពលើសពី៣០ថ្ងៃ លើសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកគឺត្រូវ…
ការផាកពិន័យនៃការផុតសុពលភាព(លើសពី៣០ថ្ងៃ) លើសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅ!!!ចាប់ពីថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២០ នេះតទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមការផាកពិន័យលើការផុតសុពលភាពលើសពី៣០ថ្ងៃ នៃសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកដូចជា៖- ពន្យារបណ្ណបើកបរយានយន្ត- ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសគ្រប់ប្រភេទ- ការចុះបញ្ជីឡើងវិញរថយន្តផ្លាកលេខ AT (រថយន្តនាំចូលមកជាលក្ខណៈបណ្ដោះអាសន្ន) និងសេវាផ្សេងៗទៀត។:::សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋមកទទួលសេវាអោយបានទាន់ពេលវេលា ជៀសវាងការខាតបង់ ឬប្រឈមមុខនឹងការផាកពិន័យ និងដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព។
:::សេចក្ដីជូនដំណឹង ពីការផាកពិន័យ៖ shorturl.at/qHM68
:::កម្រៃសេវាសាធារណៈ៖ https://mpwt.gov.kh/kh/documents/declaration/239
:::ប្រឹក្សាយោបល់លើសេវាសាធារណៈ៖ 015 92 90 90 | 085 92 90 90 | 067 92 90 90

By : Bonny From: ក្រសួងសាធារណការ និងដឹកជញ្ជូន