ការរញ្ជួយដីនៅអាហ្វហ្គានីស្ថានបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ១០០០ នាក់ ហើយចំនួនអ្នកស្លាប់រំពឹងថានឹងកើនឡើង

(Reuters)- មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធបានកើនដល់ចំនួន១០០០នាក់ ដោយមានអ្នករបួសជាង ៦០០នាក់ ហើយចំនួនអ្នកស្លាប់រំពឹងថានឹងកើនឡើងនៅពេលដែលទទួលបានព័ត៌មានពីភូមិនានាដែល នៅតំបន់ភ្នំដាច់ស្រយាល។

រូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថានបានបង្ហាញថា លំនៅដ្ឋានជាច្រើនខ្នងបានដួលរលំក្លាយ ទៅជាកម្ទេចថ្ម ហើយសាកសពត្រូវបានដាក់នៅលើដី និងគ្របដោយភួយ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ។

បុគ្គលិកសុខាភិបាល និងខាងជំនួយបាននិយាយថា មានមនុស្សដែលមិនបានដឹងពីចំនួននៅជាប់គាំងនៅក្រោមគំនរបាក់បែក និងនៅតំបន់ដាច់ស្រយាល ហើយប្រតិបត្តិការជួយសង្គ្រោះមានភាពស្មុគស្មាញដោយសារស្ថានភាពលំបាក រួមមានភ្លៀងធ្លាក់ជោគជាំ ការរអិលបាក់ដី និងភូមិជាច្រើនស្ថិតនៅក្នុងជ្រលងភ្នំដែលមិនអាចចូលទៅដល់បាន។

បុគ្គលិកសុខាភិបាលម្នាក់នៅមន្ទីរពេទ្យក្នុងខេត្ត Paktika ជាខេត្តដែលរងគ្រោះខ្លាំង បាននិយាយដោយសុំមិនបញ្ចេញឈ្មោះព្រោះលោកមិនមានសិទ្ធិផ្លល់ព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយថា “មានមនុស្សជាច្រើននៅកប់ក្រោមដីនៅឡើយ។ ហើយក្រុមជួយសង្គ្រោះនៃរដ្ឋអ៊ីស្លាមអេមីរ៉ាតបានមកដល់ និងដោយមានជំនួយពីប្រជាជនក្នុងតំបន់ បានកំពុងព្យាយាមយកអ្នកស្លាប់ និងរបួសចេញពីគំនរបាក់បែកទាំងនោះ” ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online