ការវាយប្រហារដោយយានដ្រូនបណ្តាលឲ្យមានអគ្គិភ័យឆេះរោងចក្រចម្រាញ់ប្រេងនៅរុស្ស៊ី

ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារដោយយានដ្រូន​បណ្តាល​ឱ្យ​មានអគ្គិភ័យឆេះរោងចក្រ ចម្រាញ់ប្រេងនៅភាគនិរតីប្រទេសរុស្ស៊ី ក្បែរ​ព្រំដែនជាមួយប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ ប៉ុន្តែគ្មាន​នរណាម្នាក់​រង​របួសនោះទេ ហើយអគ្គិភ័យត្រូវបានពន្លត់ឆាប់​រហ័សក្នុង​រយៈពេល​ត្រឹម​កន្លះម៉ោង។ ក្នុងសេចក្តីថ្លែងការណ៍របស់​រោងចក្រ​ចម្រាញ់ប្រេង​បាន​និយាយថា អគ្គិភ័យនេះបណ្តាលមកពីការ វាយប្រហារដោយយានដ្រូន ២គ្រឿងដោយបានចាត់ទុកថាវាជាអំពើភេរវកម្ម។ ទីភ្នាក់ងារ​សារព័ត៌​មាន​រដ្ឋ Tass បានរាយការណ៍ថា យានដ្រូនរបស់អ៊ុយក្រែន ២គ្រឿងបាន​ហោះនៅលើរោងចក្រ ហើយមួយគ្រឿងក្នុង​ចំណោមយាន​ដ្រូនបាន​វាយ​ប្រហារឧបករណ៍ផ្លាស់ប្តូរកំដៅ បណ្តាលឱ្យមានអគ្គិភ័យ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online