ការស្រាវជ្រាវបង្ក្រាបករណីទទួលផលចោរកម្ម
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៤.០៩.២០២០វេលាម៉ោង១៥:៣០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង ពេញ ពិសិដ្ឋ តំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានចុះ ទៅកាន់លំនៅដ្ឋានមួយកន្លែងរបស់ឈ្មោះ នួន ស៊ីណាត ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ស្ថិតក្នុងក្រុមទី៩ ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ជាលទ្ធផលក្រុមប្រតិបត្ដិការ បានប្រមូលសម្ភារវត្ថុតាង និងនាំខ្លួនជនសង្ស័យចំនួន៣នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីទទួលផលចោរកម្ម មកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការតាមនីតិវិធី ។
ជនសង្ស័យទាំង៣នាក់:
១-ឈ្មោះ នួន ស៊ីណាត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ (ម្ចាស់ផ្ទះ) មានទីលំនៅក្រុម៩ ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ(ប្ដី) ។
២-ឈ្មោះ ង៉ាន ភៀវ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ(ប្រពន្ធ) ។
៣-ឈ្មោះ ហ៊ាន ស៊ីប៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ (កូន) ។ ជនសង្ស័យទាំង៣នាក់នេះជាម្ចាស់ទីតាំង ជាប់ពាក់ព័ន្ធនឹងករណីទទួលបញ្ចាំខុសច្បាប់ និងទទួលផលចោរកម្ម ។
វត្ថុតាងចាប់យកបាន:
-ម៉ូតូ១៧ គ្រឿង
-រថយន្ដ១គ្រឿង ម៉ាកVisto ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2T-7830
-ស្លាកលេខរថយន្ដ៣សន្លឹក(លេខ ខ.ម ២សន្លឹក)
-សម្ភារជួសជុល និងគ្រឿងបន្លាស់ម៉ូតូមួយចំនួន
-បញ្ជីទិញ-លក់ម៉ូតូ១ក្បាល
-កាតគ្រីម៉ូតូចំនួន៤សន្លឹក និងប័ណ្ណបើកបររថយន្ដ៣សន្លឹក ។
ករណីនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កំពុងបន្ដនីតិវិធី ៕








