ការស្រាវជ្រាវបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស(ប្រើកាំប៉ិតភ្ជុងប្លន់) និងចាប់ជំរិតរវាងជនជាតិចិន និងជនជាតិចិន
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២២.០៨.២០២០ វេលាម៉ោង១៧:៣០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិន៣នាក់កំពុងធ្វើសកម្មភាពប្រើកាំប៉ិតភ្ជុងប្លន់ជនជាតិចិន១នាក់ ភេទប្រុស ។ ដោយកម្លាំងជំនាញរបស់យើងកំពុងជិះល្បាតនៅចំណុចនោះស្រាប់ ក៏បានចុះប្រតិបត្តិការរំដោះបានជនរងគ្រោះ រីឯជនសង្ស័យពេលឃើញកម្លាំងសមត្ថកិច្ចយើង បាននាំគ្នារត់គេចខ្លួនអស់ ។ បន្ទាប់មកកម្លាំងជំនាញបាននាំជនរងគ្រោះមកការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលដើម្បីដាក់ពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ខ្លួនជនសង្ស័យ ។ រហូតដល់វេលាម៉ោង១៩:០០នាទី ថ្ងៃដដែលទើបកម្លាំងជំនាញស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងលាក់ខ្លួននៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៍បានសហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេសចុះប្រតិបត្តការចាប់ឃាត់ខ្លួនបានជនសង្ស័យ ១នាក់ នៅមុខកាស៊ីណូប៉ាវជីន និងបន្តចាប់ខ្លួនបានជនសង្ស័យ ២នាក់បន្ថែមទៀត ដែលកំពុងលាក់ ខ្លួននៅក្នុងកាស៊ីណូប៉ាវជីន ។
ជនរងគ្រោះឈ្មោះ HE JIN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសាងសង់ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង៣នាក់ ៖
១-ឈ្មោះ NANG LIFU ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារ ផ្នែកគិតលុយ គ្មានលិខិតឆ្លងដែនជាប់ ខ្លួន ស្នាក់នៅ រាជធានីភ្នំពេញ ។
២-ឈ្មោះ CHENG LIANG PING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងបាយ គ្មានលិខិតឆ្លងដែនជាប់ ខ្លួន ស្នាក់នៅ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ZHENG XIAN JIN ភេទប្រុស អាយុ ៣៨ឆ្នាំ ជន ជាតិចិន មុខរបរបុគ្គលិកផ្សារទំនើប គ្មានលិខិតឆ្លងដែនជាប់ខ្លួន ស្នាក់នៅកោះពេជ្រ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកបាន ៖
-កូនកាំប៉ិតស្នៀត២ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-ទូរស័ព្ទដៃ៤គ្រឿង
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ៕

